នៅទីបំផុត លោកស្រី Tsai Ing-wen បានស្បថចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ ជាផ្លូវការអា នៅណត្តិទី២ បន្ដទៀត ហើយពិធីនេះបានធ្វើឡើង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ។
លោកស្រី Tsai Ing-wen មកពីគណបក្សជឿនលឿនប្រជាធិបតេយ្យ ជាបក្សមួយតស៊ូមតិ នៅជុំវិញការទាមទារឯករាជភាពរបស់កោះតៃវ៉ាន់ ផ្ដាច់ចេញពីចិនដីគោក ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចិននៅតែប្រកាន់គោលជំហររបស់ខ្លួន ដោយបញ្ជាក់ថា ចិននឹងប្រើប្រាស់កងទ័ព ចំពោះការឆ្ពោះទៅរកការប្រកាសឯករាជភាពណាមួយរបស់កោះតៃវ៉ាន់។ ចិននៅតែចាត់ទុកតៃវ៉ាន់ ជាអាណាខេត្តមួយរបស់ខ្លួន។
លោកស្រី Ing-wen បានឈ្នះឆ្នោតជាថ្មីភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ។ តៃវ៉ាន់ និងចិនបានខណ្ឌចែកសីមាគ្នា នៅក្នុងអំឡុងសង្គ្រាមស៊ីវិល នាឆ្នាំ១៩៤៩ ។ រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ជាពិសេស រដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកស្រី Tsai Ing-wen ដែលចិញ្ចឹមមហិច្ឆតាទាមទារឯករាជ្យ ។
ក្រោយពិធីស្បថឡើងកាន់តំណែងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នោះ លោកស្រី Tsai នឹងឡើងថ្លែងសុន្ទរកថា បើកពិធីព្យុហយាត្រា ស្តីអំពីកម្មវិធីបេតិកភណ្ឌអាស៊ាន-បាស៊ីហ្វិក និងចិនចម្រុះផងដែរ ។
ក្នុងចំណោមភ្ញៀវចូលរួមពិធីស្បថឡើងកាន់តំណែងនេះ មានភ្ញៀវទូតផ្លូវការប្រហែល១៥ប្រទេស ដែលនៅសេសសល់របស់តៃវ៉ាន់បានចូលរួម ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែមានទំនាក់ទំនងមិនផ្លូវការដ៏រឹងមាំរបស់តៃវ៉ាន់ និងជាអ្នកដែលផ្គត់ផ្គង់ជំនួយយោធាឲ្យតៃវ៉ាន់ដើម្បីប្រឆាំងការគំរាមកំហែងពីចិន ៕ ប្រែសម្រួលដោយ៖ thach yat