![](https://kh.tnaot.com/wp-content/uploads/2020/08/cdc22c16d89f11eaba5b5185d252a44c.jpg)
Seulong សមាជិកក្រុម 2AM នឹងរួមសហការជាមួយ Kei សមាជិកក្រុម Lovelyz ដើម្បីត្រៀមចេញនូវបទម្រៀងរួមគ្នាថ្មី។ Seulong គឺជាសមាជិកមួយរូបរបស់ក្រុម 2AM ដែលល្បីល្បាញទាំងខាងសម្ដែងនិងច្រៀង ជាពិសេសពេលចេញចម្រៀងរួមជាមួយតារាស្រីម្ដងៗ។
បទចម្រៀងរួមគ្នារបស់ Seulong ដែលទទួលបានការគាំទ្រច្រើន មានដូចជាបទ “Nitpicking” ច្រៀងរួមគ្នាជាមួយ IU, បទ “Always In My Heart” ច្រៀងរួមគ្នាជាមួយ Joy ក្រុម Red Velvet, បទ “You” ច្រៀងរួមគ្នាជាមួយ Hani ក្រុម EXID និងជាច្រើនផ្សេងទៀត។
យ៉ាងណាមិញ នេះក៏ជាការកត់សម្គាល់មួយក្នុងការចេញបទចម្រៀងទោលលើកដំបូងរបស់ Seulong ក្នុងរយៈពេល ៣ឆ្នាំ។ បច្ចុប្បន្ន MV បទចម្រៀងរួមរវាង Seulong និង Kei ត្រូវបានថតចប់ហើយ សម្រាប់ព័ត៌មានលម្អិតនឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ៕ ប្រភព៖ allkpop