![](https://kh.tnaot.com/wp-content/uploads/2020/08/cd35f070d89f11eaba5b5185d252a44c.jpg)
កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធ ក្រោយពីសម្រាលបានកូនប្រុសម្នាក់ នាងតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយលោក អ៊ឹង សុខលី ទៅណាគ្មានឃ្លាតគ្នាឡើយ។
ជាពិសេសមួយរយៈនេះអ្នកនាង ឱក សុគន្ធកញ្ញា លេងខ្លួនកាន់តែស្អាតខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ការតុបតែងមុខមាត់ ព្រមទាំងម៉ូតសម្លៀកពាក់ទាន់សម័យ ដែលមានភាពទាក់ទាញ បើទោះបីជា មានកូនរួចទៅហើយក្ដី តែនាងនៅតែមានភាពស្រស់ស្អាត មិនចាញ់កាលពីនៅក្រមុំឡើយ។
ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរពីរូសសម្ផស្សរបស់ ឱក សុគន្ធកញ្ញា មិនដាច់ពីមាត់ ក្រោយពីសម្រាលកូនរួចមក គឺស្អាតកាន់តែខ្លាំង ក្រមុំៗសុំខ្មាស់តែម្តង ចឹងហើយបានជាធ្វើឲ្យស្វាមីតារាស្រីរូបនេះមិនទៅណាឆ្ងាយពីប្រពន្ធសោះ៕
អត្ថបទដោយ៖ លក្ខិណា