Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការរឹតបន្តឹងច្បាប់ចរាចរណ៍ពិតជាមានប្រសិទ្ធភាពមែន ដោយមានមនុស្សស្លាប់តែម្នាក់ប៉ុណ្ណោះកាលម្សិលមិញ

ភ្នំពេញ ៖ មានមនុស្សតែម្នាក់ប៉ុណ្ណោះបានស្លាប់បាត់បង់ជីវិត ខណៈអ្នករងរបួសធ្ងន់៥នាក់ ស្រាល២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ។

យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានបង្ហាញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសម្សិលមិញ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ កាលពីថ្ងៃទី១៩ ខែឧសភា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៣លើក។

គួរឱ្យដឹងដែរថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ រាជរដ្ឋាភិបាលបានអនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយដាក់ទោសយ៉ាងធ្ងន់ធ្ងរលើជនណាល្មើសច្បាប់ ជាពិសេសបើកបរពេលស្រវឹង។ ការអនុវត្តនច្បាប់ផ្លូវគោកថ្មីនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ទ្រព្យសម្បត្តិទាំងគ្រួសារ និងប្រទេសជាតិ ធំធេងណាស់៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9233298