យើងបានដឹងហើយថា កាលពីថ្ងៃអង្គារទី១៩ នេះ បន្ទាប់ពីមានការបោះឆ្នោតជាសំងាត់របស់ក្លឹបជាច្រើននៅ Premier league សហពន្ធ័បាល់ទាត់ប្រចាំប្រទេសអង់គ្លេស FA បានសម្រេចថានឹងមានការហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមចាប់ផ្តើមការប្រកួតក្នុងខែមិថុនាខាងមុខ។
ក្រោយពីសម្រាកអស់រយះពេល ២ខែមកនេះ កីឡាករទាំងអស់ក៏ចាប់ផ្តើមចូលហ្វឹកហាត់វិញជាធម្មតាផងដែរ ក្នុងនោះអ្វីដែលគួរអោយចាប់អារម្មណ៏ កីឡាករ Ngolo Kante របស់ក្លឹបតោខៀវ Chelsea បានទុកសក់របស់ខ្លួនអោយដុះឡើងធម្មតា ដែលខុសឆ្ងាយពីមុនដែលលោកតែងតែកោលសក់អោយត្រង៉ោលរហូត។
តោះមកតាមដានកម្រងរូបភាពរបស់ Kanteទាំងអស់គ្នា៖