Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រេស៊ីលជួបទុក្ខធ្ងន់ ៖ ២៤ម៉ោង ស្លាប់ជាង​១ពាន់នាក់ ដោយសារវីរុស​កូវីដ​១៩

ក្រសួងសុខាភិបាល​របស់ប្រទេសប្រេស៊ីល​ កាលពីថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថា ប្រទេសនេះមានអ្នកបាត់បង់ជីវិត ​​១ ១១៩ នាក់ ក្នុងរយៈពេល​២៤ម៉ោង ។ នេះជាការបាត់បង់ជីវិត​ដ៏ច្រើនបំផុត​ចាប់តាំង​ពីវីរុស​​កូវីដ​១៩ រាតត្បាត​ នៅក្នុងប្រទេសប្រេស៊ីល ។ 

ក្រសួងសុខាភិបាលប្រេស៊ីល បញ្ជាក់ថា ប្រទេសនេះ​មានអ្នកបាត់បង់ជីវិត សរុប​កើនឡើង ១៧ ៩៧១​នាក់ ដោយសារកូវីដ​១៩ ។ ចំណែក​អ្នកឆ្លងថ្មី គិតក្នុងរយ:ពេល២៤ម៉ោង​ ចំនួន ១៧ ៤០៨នាក់ ធ្វើឲ្យកើន​ឡើង សរុប ២៧១ ៦២៨ នាក់​ ។ 

អ្នកជំនាញ​ បានលើកឡើងថា ប្រទេសនេះប្រឈមមុខនឹងស្ថានភាព​ដ៏អាក្រក់​បន្ថែម​ទៀត រហូតដល់​ដើមខែមិថុនា។ រីឯចំនួន​អ្នកធ្វើតេស្តរកវីរុស មានចំនួនតិចតួច នៅក្នុងប្រទេសនេះ ។ 

កាលពីថ្ងៃទី១៨ ខែឧសភា ប្រេស៊ីល​បានហក់ពីលំដាប់លេខ៦ មកលេខរៀងទី​៣ នៃប្រទេស​រងគ្រោះធ្ងន់ធ្ងរបំផុត ​នៅលើពិភពលោក ដោយសារការឆ្លងរាតត្បាតពីវីរុស​កូវីដ​១៩ ។ 

អាមេរិក ​ជាប្រទេស​មានអ្នកឆ្លងកូវីដ​១៩ច្រើនបំផុត ដោយមានអ្នកឆ្លង ជាង ១,៥ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៩២ ០៩៨ នាក់ និងជាសះស្បើយ​ ២៩៤ ៧៤១នាក់ ផងដែរ។ រុស្ស៊ី ជាប្រទេសរងគ្រោះធ្ងន់ធ្ងរ​លំដាប់ទី២ មានអ្នកឆ្លង សរុប ២៩៩ ៩៤១ នាក់ ក្នុងនោះបាត់បង់ជីវិត ២៨៣៧នាក់ និង​៧៦ ១៣០នាក់បានជាសះស្បើយ ។ 

គួរបញ្ជាក់ថា ជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី ឬកូវីដ​១៩ (COVID-19)​ បានផ្ទុះឡើងដំបូងគេ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩​ ស្ថិតក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល ប្រទេសចិន ។ វីរុស​នេះ​បានឆ្លងរាតត្បាត​ពាស​ពេញ​ពិភពលោក ដោយរាលដាលនៅលើដែនដី និងប្រទេស សរុប​២២៩ ។ ជំងឺនេះបានឆ្លងទៅលើមនុស្សសរុបជាង៤,៨លាននាក់ នៅទូទាំងពិភពលោក ។ វីរុសនេះ​នៅមិនទាន់​រកឃើញថ្នាំព្យាបាល​ជាក់លាក់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9233180