អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ចាប់រថយន្តធុនធំដឹកដី-ខ្សាច់ចំនួន ០៣គ្រឿង យកទៅរក្សាទុកនៅសាលាក្រុង ក្រោយបើកបរឡើងចុះតាមផ្លូវបេតុង (ឧកញ៉ាគុយណាត) ពីស្ថានីយប្រេងឥន្ធនៈតូតាល់ឃ្លាំងលើ មកសង្កាត់លេខ៤ ខណៈដែលអាជ្ញាធរហាមឃាត់មិនឱ្យរថយន្តធំបើកបរឆ្លងកាត់ ដោយសារតែជាផ្លូវចំណោតកើតមានគ្រោះថ្នាក់រថយន្តធំដាច់ហ្វ្រាំង បង្កគ្រោះថ្នាក់ជាបន្តបន្ទាប់នាពេលកន្លងមក។
ទោះជាយ៉ាងនេះក្តីបើតាមមន្ត្រីសាលាក្រុងបានប្រាប់ឱ្យដឹងថា រថយន្តធំដែលឆ្លងកាត់ចំណែកផ្លូវនេះបានខ្លះ លើកលែងតែមានការអនុញ្ញាតក្នុងករណីពិសេសដូចជារថយន្តដឹកសំរាម ឬ ដឹកសម្ភារសំណង់ជាដើម ដែលចេញចូលជិតៗដើមផ្លូវ ប៉ុន្តែមិនអនុញ្ញាតឱ្យបើកបរឆ្លងកាត់ផ្លូវចំណោតនេះទាំងស្រុងឡើយ៕ ដោយ ៖ សុង យូ