Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះសង្ឃជាន់ខ្ពស់នៅវត្តភ្នំមាសត្រូវជាប់ពន្ធនាគារពីបទឆបោកប្រាក់ ១០លានបាត

កាលពីថ្ងៃអង្គារតុលាការព្រហ្មទណ្ឌកណ្តាល​បានកាត់ទោសអតីតជំនួយការ​ព្រះវិហារចំនួនពីររូបដាក់ពន្ធនាគារជាបណ្តោះអាសន្ន​ពីបទកិបកេងថវិកាចំនួន ១០លានបាត។

តុលាការបានផ្តន្ទាទោសព្រះសង្ឃ Sangkom Sangkapat អាយុ ៤៩ឆ្នាំ និង Terd Wongcha-um អាយុ ៤៩ឆ្នាំ​ឱ្យជាប់ពន្ធនាគារចំនួន ៦ឆ្នាំ​ និងត្រូវពិន័យជាប្រាក់ចំនួន ១៦៨ ០០០ បាត។ ពួកគេទាំងពីរត្រូវបានរកឃើញថាជាប់ទាក់ទងនឹងបទចោទប្រកាន់ចំនួន ៦ករណីផ្សេងទៀត។ ​​ជនល្មើសត្រូវបានចោទប្រកាន់ថា ​នៅថ្ងៃទី២២ ខែសីហាឆ្នាំ ២០១៨ ព្រះសង្ឃដែលជាជំនួយការទាំងពីរអង្គនៅវត្ត Sa Ket​ (ភ្នំមាស) បានស្នើសុំថវិកាពីការិយាល័យជាតិព្រះពុទ្ធសាសនាក្នុងឆ្នាំ ២០១៤ ដើម្បី​ទ្រទ្រង់ផ្នែកអប់រំទូទៅនៅសាលា​ក្នុងវត្ត ប៉ុន្តែតាមពិតផ្នែកនេះមិនមាននោះទេ។ នៅថ្ងៃទី១៥ ខែសីហា កាលពីឆ្នាំមុន ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយគ្រាន់តែបង់ប្រាក់ធានាខ្លួនចំនួន២លានបាត។

រូបតំណង

អតីតព្រះចៅអធិការវត្តSa Ketមួយអង្គត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៦ខែនិងពិន័យជាប្រាក់ ២៧០០០បាតពីបទកិបកេងប្រាក់ចំនួន ៦៩.៧ លានបាតពីមូលនិធិ​ក្នុងវត្ត។ ់

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9232238