Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដើមក្ងោកមួយដើមបាក់រលំសង្កត់លើរថយន្តរងការខូចខាតយ៉ាងដំណំពេលមានភ្លៀង និងខ្យល់

ភ្នំពេញ៖ ភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បណ្ដាលឱ្យរលំដើមឈើមួយដើមសង្កត់លើរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨និង២០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្បែរស្តុបសន្ធរម៉ុក តាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានមេឃភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំង ស្រាប់តែឃើញរថយន្តមួយគ្រឿងម៉ាកម៉ាសស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-5776 បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីពីរនាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុម្ចាស់រថយន្តក៏ឈប់ស្តុបចរាចរណ៍ ស្រាប់តែមានដើមក្ងោកមួយដើមរលើងទាំងឬសសង្កត់លើរថយន្តរបស់គាត់ផ្នែកខាងក្រោយខូចខាតយ៉ាងដំណំតែម្ដង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានប្រាប់ឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានការណីបាក់ដើមឈើសង្កត់លើរថយន្តភ្លាម ក៏បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពចុះជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសាលាធានីភ្នំពេញ បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញពីផ្លូវ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9232186