Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនក្រុមជនសង្ស័យដែលចូលបន្លំលួចសម្ភារក្នុងផ្ទះដែលទុកចោល

ជនសង្ស័យ ០២នាក់ ក្នុងចំណោមបក្ខពួក ០៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះពីបទចូលលួចសម្ភារផ្សេងៗក្នុងផ្ទះដែលគ្មានមនុស្សរស់នៅ ខាងក្រោយនគរបាលព្រហ្មទណ្ឌចាស់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា នៅពេលថ្ងៃក្រុមជនសង្ស័យបានចូលទៅសម្ងំក្នុងផ្ទះកើតហេតុ ដោយបន្លំខ្លួនជាម្ចាស់ផ្ទះ រួចលួចដោះយករបស់របរមានដូចជា ម៉ាស៊ីនត្រជាក់ គ្រឿងសង្ហារឹម និងគ្រែជាដើម ហើយនៅពេលយប់ទើបលួចជន្លៀសយករបស់ទាំងអស់នោះទៅលក់។

ជនសង្ស័យមានឈ្មោះ យិន ចាន់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២ ឈ្មោះ ស៊ាង ចិត្រា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី៣ ដែលបានរត់គេចខ្លួនមានឈ្មោះ ឌី ភេទប្រុស មានទីលំនៅម្តុំមុខរោងចក្រញូវស្តារ សង្កាត់លេខ១ ក្រុងព្រះសីហន៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9232173