ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួចលួយលុយម្តាយជាង ៥លានរៀល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងខេត្តកណ្តាល។
ជនបង្កមានឈ្មោះ ហ៊ាង ឈាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៊ើ ស្រី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយជនបង្ក មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានពីម្តាយជនបង្កបានឱ្យដឹងថា កន្លងមកជនបង្កតែងតែសេពគ្រឿងញៀនស្ទើររៀងរាល់ថ្ងៃ និងតែងតែសុំលុយពីម្តាយឪពុកទៅជក់គ្រឿងញៀន ដោយរករឿងឈ្លោះ ជេរប្រមាថ គំរាមសម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនថែមទៀតផង លុះដល់មុនថ្ងៃកើតហេតុមួយថ្ងៃ ជនរូបនេះក៏បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្តាលឱ្យខូចខាតអស់មួយចំនួន និងលួចយកលុយម្តាយដែលទុកនៅក្នុងទូរចំនួន ៥លាន៣សែនរៀល រួចរត់គេចខ្លួនបាត់ស្រមោល។
ក្រោយមកជនរងគ្រោះជាម្តាយបានមកដាក់ពាក្យបណ្តឹង និងបានចាប់ខ្លួននៅថ្ងៃទី១៨ ខែឆ្នាំដដែល ដោយបានសារភាពថា រូបគេពិតជាបានប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តិនូវទង្វើទាំងអស់នេះពិតប្រាកដមែន៕ ដោយ ៖ សុង យូ