Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Son Ye Jin ត្រូវបានគេបោះឆ្នោតជាតារាសម្តែងស្រីជាប់ចំណាត់ថ្នាក់លេខ១

កញ្ញា Son Ye Jin ត្រូវបានគេបោះឆ្នោតជាតារាសម្តែងស្រីជាប់ចំណាត់ថ្នាក់លេខ១ ដែលតែងតែមានសម្រស់ស្រស់ស្អាតជានិច្ច ។

នៅថ្ងៃទី១៩ ខែឧសភានេះ កញ្ញា Son Ye Jin បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការបោះឆ្នោតជា “តារាសម្តែងស្រីដែលតែងតែមានសម្រស់ស្រស់ស្អាតតាំងពីក្មេង” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភាថ្មីៗនេះ ដោយទទួលបានពិន្ទុ ៥៨,៨% នៃសម្លេងឆ្នោត (១,៣៧៨ សម្លេង) ។

រូបតំណាង

ចំណាត់ថ្នាក់លេខ២ គឺបានទៅលើតារាសម្តែង Han Ji Min ហើយចំណាត់ថ្នាក់លេខ៣ គឺតារាសម្តែង Song Hye Kyo ។ តារាសម្តែងផ្សេងទៀតដែលបានជាប់ក្នុងបញ្ជីនោះរួមមាន Kim Tae Hee, Lee Young Ae ,និង Han Ga In ។

រូបតំណាង

គួរបញ្ជាក់ផងដែរថា កញ្ញា Son Ye Jin ជាតួសម្តែងស្រីក្នុងខ្សែភាពយន្តភាគកូរ៉េ ដែលមានចំណងជើងថា “Crash Landing on You” របស់ស្ថានីយ៍ទូរទស្សន៍ tvN ដែលចាក់ផ្សាយកាលពីខែកុម្ភៈកន្លងទៅនេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9231787