ខេត្ត NAN: អភិបាលខេត្តលោក Vorakitti Srithipakorn បាននិយាយកាលពីថ្ងៃអង្គារនេះថា សណ្ឋាគារប្រហែល៦០ ត្រូវបានបិទនៅក្រោមបទបញ្ជារបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការផ្ទុះរីករាលដាលនៃមេរោគ Covid-19 ហើយពេលនេះត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ។
ច្បាប់រឹតត្បិតមួយចំនួនទៀតក៏ត្រូវបានបន្ធូរបន្ថយផងដែរ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមជាតិ ។
រូបតំណាង
លោកបន្តទៀតថា បន្ទាប់ពីបើកដំណើរការជាថ្មី សណ្ឋាគារត្រូវគោរពតាមគោលការណ៍ណែនាំដែលផ្តល់ដោយក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 និងត្រូវមានការពិនិត្យភ្ញៀវទាំងអស់មុននឹងអនុញ្ញាតឱ្យសម្រាកក្នុងសណ្ឋាគារ ។
រូបតំណាង
បន្ទាប់ពីការប្រកាសចូលជាធរមាន សណ្ឋាគារជាច្រើនក្នុងខេត្តបានចាប់ផ្តើមសម្អាត និងរៀបចំឡើងវិញសម្រាប់ការបើកដំណើរការជាថ្មី ។
លោក Chonmaphumi Saleewong អ្នកគ្រប់គ្រងសណ្ឋាគារ Mimia បាននិយាយថា ក្នុងអំឡុងពេលបិទទ្វារមានអតិថិជនជាច្រើនបានទូរសព្ទទៅធ្វើការកក់បន្ទប់ ប៉ុន្តែសណ្ឋាគារត្រូវផ្អាកមួយរយៈពេល ដោយអនុលោមទៅតាមបទបញ្ជារបស់រដ្ឋបាលខេត្ត ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post