Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កន្លែងទាំង ៥ នេះ បើទោះអ្នកមានលុយច្រើនយ៉ាងណាក៏មិនអាចទៅបានដែរ!

ថ្ងៃនេះ Anarchak សូមលើកមកបង្ហាញជូនទីកន្លែងពិសេសៗទាំង ៥ ដែលមានលក្ខណៈពិសេសគួរឱ្យចង់តាមដានស្វែងយល់ និងសិក្សាស្រាវជ្រាវ តែបែរជាត្រូវបានអាជ្ញាធរហាមឃាត់យ៉ាងតឹងតែង។

ប្រិយមិត្តប្រហែលធ្លាប់គិតថា នៅពេលមានប្រាក់គ្រប់គ្រាន់ នឹងធ្វើដំណើរជុំវិញពិភពលោករុករកនៅគ្រប់ច្រកល្ហក និងទៅកន្លែងណាដែលខ្លួនចង់ទៅ តែទោះបីលោកអ្នកមានលុយច្រើនយ៉ាងណាក៏មិនអាចទៅកន្លែងទាំង ៥ ខាងក្រោមបានដែរ៖

៥. កោះភ្នំភ្លើង Heard របស់អូស្ត្រាលី៖

បើទោះបីជាវាមានភាពស្រស់ស្អាត កោះនេះមានគ្រោះថ្នាក់ខ្លាំងដល់អ្នកទេសចរដោយសារតែឱកាសនៃការផ្ទុះភ្នំភ្លើងអាចមានខ្ពស់ពិបាកស្មានទុកមុន ហើយគេត្រូវចំណាយពេលយ៉ាងហោច ២ សប្ដាហ៍ដើម្បីជម្លៀសទេសចរ ឬប្រជាជនចេញទៅទីសុវត្ថិភាពបើសិនមានអាសន្ន។ ហេតុនេះវាក៏ត្រូវបានហាមឃាត់មិនឱ្យមានមនុស្សទៅតែម្ដង។

៤. កោះពស់របស់ ប្រេស៊ីល៖

កោះនេះពោរពេញទៅដោយប្រភេទពស់ដែលមានពិសសាហាវបំផុតដូចជា Golden Lancehead Viper ជាដើម។ គេប៉ាន់ប្រមាណថាអាចមានពស់ពិសខ្លាំងប្រមាណ ៤០០០ ក្បាល ហើយជាមធ្យមអាចមានពស់យ៉ាងហោចមួយក្បាលក្នុង ៥ម៉ែត្រការ៉េ។ ហេតុនេះរដ្ឋាភិបាលប្រេស៊ីលបានចេញច្បាប់ហាមដាច់ខាតមិនឱ្យមានទេសចរទៅកម្សាន្ដ ឬប្រជាជនទៅតាំងទីលំនៅនៅទីនោះឡើយដើម្បីសុវត្ថិភាពពួកគេ ក៏ដូចជាការពារពូជសត្វពស់ទាំងនោះកុំឱ្យផុតពូជ។ មានតែអ្នកវិទ្យាសាស្ដ្រប៉ុណ្ណោះដែលអាចទៅទីនោះដើម្បីស្រាវជ្រាវមើលពីសណ្ឋានដីនិងមូលហេតុដែលវាមានពស់ច្រើនយ៉ាងនេះ។

៣. កោះ North Sentinel របស់ឥណ្ឌា៖

កោះនេះមិនមែនត្រូវបានហាមឃាត់ដោយសារតែវាមានគ្រោះធម្មជាតិ ភ្នំភ្លើង ឬសត្វសាហាវទេ តែគឺដោយសារតែវាជាជម្រកនៅសល់តែមួយគត់របស់ក្រុមកុលសម្ព័ន្ធជនជាតិដើមដ៏យូរលង់មួយដែលបន្តកូនចៅនៅរស់រានមានជីវិតមកទល់សព្វថ្ងៃ។ ពួកគេនៅតែប្រកាន់ខ្ជាប់នូវប្រពៃណីដើមរបស់ខ្លួន និងមិនមានទំនាក់ទំនងជាមួួយពិភពខាងក្រៅឡើយ។ ហេតុនេះបើសិនជាមានមនុស្សពីក្រៅចូលទៅ ពួកគេនឹងចាត់ទុកថាជាសត្រូវហើយនឹងប្រើគ្រប់វិធីដើម្បីសម្លាប់ក្នុងន័យការពារខ្លួននិងក្រុមរបស់ពួកគេ។ នៅពេលឧទ្ធម្ភាគចក្ររបស់អ្នកស្រាវជ្រាវហោះកាត់ពីលើ ពួកគេតែងបង្ហាញអកប្បកិរិយាខឹងច្រឡោត ដោយប្រើព្រួញនិងដំុថ្មគម្រាមដេញចេញពីទឹកដីពួកគេ។

២. បន្ទប់លេខ ៣៩ របស់កូរ៉េខាងជើង៖

នេះជាបន្ទប់ក្រោមដីដ៏សម្ងាត់បំផុតមួយរបស់កូរ៉េខាងជើង។ ដោយសារតែវាសម្ងាត់ដូចនេះហើយទើបមិនសូវមានពត៌មានច្រើនឬច្បាស់ការជាក់លាក់អំពីបន្ទប់នេះប៉ុន្មានឡើយ។ អ្វីដែលគេដឹងនោះគឺថា វាជាកន្លែងដែលគេប្រើក្នុងការបំពេញការងារជាតិធំៗនិងសម្ងាត់ជាពិសេសការចាត់ចែងលើលំហូរចេញចូលរបស់រូបិយបណ្ឌបរទេស និងការចាត់ចាយចំណាយផ្សេងៗ។

១. តំបន់គ្មានកងទ័ពលើព្រំដែនកូរ៉េទាំងពីរ៖

តំបន់នេះបង្កើតឡើងកាត់លើខ្សែបន្ទាត់ទី ៣៨ នៅលើព្រំដែនពុះចែកកូរ៉េខាងជើង និងខាងត្បូងចេញពីគ្នាក្រោយសង្គ្រាមកូរ៉េ និងរក្សាសន្តិភាពរវាងប្រទេសទាំងពីរបើទោះបីជាពុំទាន់មានកិច្ចព្រមព្រាងបឈ្ឈប់សង្គ្រាមជាផ្លូវការក្ដី។ វាត្រូវបានចាត់ទុកជាតំបន់អព្យាក្រិតមួយដែលប្រទេសទាំងពីរមិនត្រូវបានអនុញ្ញាតិឱ្យឆ្លងកាត់ទៅវិញទៅមកឡើយ ពោលវាជាតំបន់ទ្រនាប់ និងមានទាហានយាមកាមយ៉ាងតឹងតែង៕

from: https://tnaot.com/km/m/detail/article/9231498