Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្នាក់ងារ Haaland ទម្លាយមូលហេតុមិនអោយ Haaland ទៅ Juventus

កីឡាករឡើងជើងថ្មីវ័យត្រឹម ២០ឆ្នាំ គឺ Erling Haaland បានធ្វើអោយពិភពបាល់ទាត់រង្គោះរង្គើលយ៉ាងខ្លាំង ក្រោយកីឡាកររូបនេះ បានស៊ុតបញ្ចូលទីជាច្រើនគ្រាប់អោយ Borrusia Dortmund ទោះជាខ្លួនស្ថិតក្នុងវ័យក្មេងក៏ដោយចុះ។ 

កីឡាករដែលទើបផ្ទេរចេញពីក្លឹប Salzburgមកក្លឹប Dortmund នេះរូបនេះបានស៊ុតបញ្ចូលទី១០គ្រាប់ត្រឹម៩ប្រកួតគ្រប់កម្មវិធី អោយក្លឹប។ 

បើនិយាយពីមុនការផ្ទេរពីក្លឹប Salzbergវិញ ក្លឹបធំៗជាច្រើនក្នុងនោះមាន Real madrid, Barcelona, Juventus បានចាប់អារម្មណ៏ទៅខ្សែប្រយុទ្ធមុតស្រួចរួចនេះ តែចុងក្រោយគេបានសម្រេចចិត្តមកលេងអោយក្លឹបអាល្លឺម៉ង់ Dortmund ទៅវិញ។

បញ្ជាក់ពីមូលហេតុនៃការផ្ទេរនេះ លោក Mino Raiola ដែលជាភ្នាក់ងាររបស់ Haaland បាននិយាយថា៖ ហេតុអ្វី Haaland មិនទៅJuventus? មូលហេតុគឺដោយសារបើ Haaland ទៅJuventus មែន គេនឹងត្រូវបានដាក់អោយលេងក្នុងឈុត U23ប៉ុណ្ណោះ។ 

from: https://tnaot.com/km/m/detail/article/9231130