Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូបង្រៀនម្នាក់នៅក្នុងខេត្ត Buri Ramបានប្រព្រឹត្តអំពើអាសអាភាសទៅលើកូនសិស្សម្នាក់

យោងតាមប៉ូលិសបាន​ឱ្យដឹងថា គ្រូបង្រៀនអាយុ ៣៩ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើអាសអាភាសទៅលើសិស្សអាយុ ១២ឆ្នាំម្នាក់។ ជនដៃដល់បានសារភាពថា​ពិតជាបានប៉ះពាល់ខ្លួនរបស់ជនរងគ្រោះពិតមែន ប៉ុន្តែ​មិនបានរួមភេទជាមួយនាងនោះទេ។

ប៉ូលិសក្នុងតំបន់បានចាប់ខ្លួនលោក Nikorn (គ្មាននាមត្រកូល) ដែលជាគ្រូបង្រៀនបណ្តោះអាសន្ននៅសាលារដ្ឋមួយក្នុងស្រុក Ban Dan កាលពីថ្ងៃចន្ទ។ ​ម្តាយជនរងគ្រោះបានដាក់ពាក្យបណ្តឹង​ថា ជនល្មើសបានល្បួងកូនស្រីរបស់គាត់ដែលជាសិស្សថ្នាក់ទី៦ ទៅសាលារៀន​។ ស្ត្រីជាម្តាយបានឱ្យប៉ូលិសថតចម្លងការសន្ទនារវាងជនល្មើសនិងកូនស្រីគាត់នៅ​ក្នុង​សារ (chat)។  ក្នុងអំឡុងពេលសួរចម្លើយលោក Nikorn បានសារភាពថា លោកបាន​ឱបថើបក្មេងស្រីហើយប៉ះពាល់តំបន់ឯកជនរបស់នាងនៅក្នុងថ្នាក់រៀន​ បន្ទាប់ពីគាត់បានហៅសិស្សឱ្យ​មករៀនកម្មវិធីកុំព្យូទ័រនៅសាលាក្នុងអំឡុងពេលវិស្សមកាលកាលពីខែមេសា។ គាត់បានទទូចថាគាត់នឹងមិនបានរំលោភបំពានផ្លូវភេទនាងទេ។ ក្នុងពេលនោះផងដែរ សិស្សផ្សេងទៀតគឺកំពុងនៅជាន់ក្រោមអគារនោះ។ លោក Nikorn បាននិយាយថាគាត់បានត្រៀមខ្លួនរួចរាល់ហើយ​ក្នុងការទទួលទោសរបស់លោក ហើយលោក​ក៏បានដាក់ពាក្យសុំលាលែងពីការងាររួចហើយដែរ។ មុននេះគាត់បានសុំទោសក្មេងស្រីនិងឪពុកម្តាយរបស់នាង។ ម្តាយក្មេងស្រីបានប្រាប់ប៉ូលិសថា ​ហេតុការណ៍នេះបានកើតឡើងនៅពេលដែលនាងនិងប្តីរបស់នាងបានចេញទៅធ្វើការនៅខេត្តផ្សេង។ ក្មេងស្រីរងគ្រោះនិងបងស្រីច្បងរបស់នាងបានស្នាក់នៅជាមួយជីដូនរបស់ពួកគេ។ ម្តាយជនរងគ្រោះបានដឹងរឿងនេះដោយសារតែកូនស្រីច្បងរបស់គាត់បានទូរសព្ទប្រាប់គាត់។

ជនរងគ្រោះត្រូវបានគ្រួសារយកទៅមន្ទីរពេទ្យដើម្បីពិនិត្យរាងកាយផងដែរ ហើយឥឡូវនេះកំពុងតែរង់ចាំលទ្ធផល។ លោក Pol Maj Suradet Prasongdai ប្រធានផ្នែកស៊ើបអង្កេតនៅប៉ុស្តិប៉ូលិសបានឱ្យដឹងថាលោក Nikorn ត្រូវបានចោទប្រកាន់ពីបទធ្វើអំពើអាសអាភាសជាមួយក្មេងស្រីដែលមានអាយុក្រោម ១៥ឆ្នាំដោយមិនមានការយល់ព្រម​ពីអាណាព្យាបាលក្មេង។ បច្ចុប្បន្ន ជនជាប់ចោទត្រូវស្ថិត​នៅក្នុងការឃុំឃាំងរបស់ប៉ូលិស ហើយ​នឹងត្រូវបង្ហាញខ្លួននៅតុលាការខេត្ត Buri Ram នៅថ្ងៃអង្គារ​។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9231055