Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងភាគថៃចំនួន៣ លេងឡើងវិញដោយតារាសម្តែងពន្លកថ្មី

នៅឆ្នាំនេះទូរទស្សន៍ថៃប៉ុស្តិលេខ ៣ បានសម្រុកផលិតរឿងភាគតាមកញ្ចក់ទូរទស្សន៍ជាច្រើន ជាមួយនិងការបង្ហាញតារាថ្មីៗ និងតារាដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ ដោយឡែកបើយើងមកមើលពីរឿងភាគចំនួន៣នេះវិញ ត្រូវបានទូរទស្សន៍ថៃប៉ុស្តិលេខ៣ យកមកលេងសាឡើងវិញដោយមានការចូលរួមសម្តែងពីតារាជំនាន់ថ្មីផងដែរ។ តោះចង់ដឹងថារឿងទាំង៣នោះមានរឿងអ្វីខ្លះ និងសម្តែងដោយតារារូបណា សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា។​

១. រឿង” Mae Krua Kon Mai”

យោងតាមប្រភពសារព័ត៌ថៃបានឲ្យដឹងថាទូរទស្សន៍ថៃប៉ុស្តិលេខ ៣ ត្រៀមថតរឿងភាគដ៏ពេញនិយមកាលពីប៉ុន្មានឆ្នាំមុនដែលមានចំណងជើងថា “Mae Krua Kon Mai” ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

នៅក្នុងខ្សែភាពយន្តនេះផងដែរចូលរួមសម្តែងដោយ កញ្ញា Namfah Thunyaphat និង លោក August Vachirawit ដែលអ្នកទាំងពីរគឺជាតួឯក។

២. រឿង “Sapai Jao Sua”

ចំពោះខ្សែភាពយន្តភាគ “Sapai Jao Sua” ក៍ជារឿងដែលត្រូវយកមកលេងសាឡើងវិញផងដែរ។

សម្រាប់ខ្សែភាពយន្តមួយនេះត្រូវបានសម្តែងឡើងវិញដោយ លោក Ohm Kanin ជាមួយនិង កញ្ញា  Prim Prima។

៣. រឿង “Theptida Pla Rah”

កាលពីពេលថ្មីៗនេះ Kratingg Khunnarong ត្រូវបានគេរាយការណ៍ឲ្យដឹងថាលោកត្រូវសម្តែងជាតួគូស្នេហ៍ជាមួយនិងកញ្ញា Chippy Sirin ជាលើកដំបូងនៅក្នុងរឿងភាគ ដែលនឹងត្រូវលេងសាឡើងវិញមានចំណងជើងថា “Theptida Pla Rah” ក្នុងពេលឆាប់ៗខាងមុខនេះ។

ទោះជាយ៉ាងណាយើងនៅមិនទាន់ដឹងថាខ្សែភាពយន្តទាំងនោះលេងល្អកម្រិតណា សូមរង់ចាំតាមដានទាំងអស់គ្នា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9231025