Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ២ករណីថ្មីបន្ថែមទៀត និងគ្មានអ្នកស្លាប់នៅថ្ងៃអង្គារនេះ

ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងមេរោគកូវីដ-១៩ចំនួន ២បន្ថែមទៀតនៅថ្ងៃអង្គារនេះ ដែលនាំឱ្យមានចំនួនអ្នកឆ្លងសរុប ៣,០៣៣ករណី និងចំនួនអ្នកស្លាប់សរុប ៥៦នាក់ ។

ករណីថ្មីនៃអ្នកឆ្លង ២នាក់នេះ គឺជាកូនស្រី និងកូនប្រសារ របស់អ្នកជំងឺដែលបានឆ្លងកាលពីពេលថ្មីៗនេះនៅខេត្ត Narathiwat ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ Covid-19 បាននិយាយថា កូនស្រីអាយុ ៣៦ឆ្នាំ និងប្តីរបស់នាងអាយុ ៤២ឆ្នាំ បានមើលថែឪពុកនៅឯមន្ទីរពេទ្យមួយក្នុងស្រុក Sungai Kolok ខេត្ត Narathiwat ។

ឪពុកដែលមានជំងឺរលាកសួតហើយក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានចំពោះមេរោគ Covid-19  ។ បន្ទាប់មកមន្ត្រីសុខាភិបាលបានធ្វើតេស្តលើសាច់ញាតិទាំងពីរនាក់ នៅថ្ងៃទី៨ ខែឧសភា ពួកគេបានធ្វើតេស្តអវិជ្ជមាន ប៉ុន្តែនៅថ្ងៃទី១៤ ខែឧសភា ពួកគេក៏បានធ្វើតេស្តម្តងទៀត ជាលទ្ធផលឃើញថាមានផ្ទុកមេរោគកូវីដ-១៩។

វេជ្ជបណ្ឌិត Taweesilp បាននិយាយថា “ការអំពាវនាវឱ្យសាច់ញាតិឆ្លងកាត់ការធ្វើតេស្ត និងត្រូវបានធ្វើឡើងម្តងទៀត។ នេះបង្ហាញថា ប្រព័ន្ធគ្រប់គ្រងជំងឺរបស់យើងមានប្រសិទ្ធភាព” ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ប្រព័ន្ធរកឃើញអ្នកជំងឺពិតជាមានប្រសិទ្ធភាពពីព្រោះមនុស្សជាច្រើនបានទៅមន្ទីរពេទ្យ ដើម្បីស្វែងរកការធ្វើតេស្តមេរោគ Covid-19 ដោយស្ម័គ្រចិត្ត និងឆ្លើយតបទៅនឹងការណែនាំរបស់រដ្ឋាភិបាលសម្រាប់អ្នក ដែលមានរោគសញ្ញាស្រាល ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9231018