Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

២នាក់ប្ដីប្រពន្ធដែលជាដៃគូរជួញដូរគ្រឿងញៀនកក្រើកភ្នំពេញ ត្រូវប៉ូលិសចាប់ខ្លួនហើយ

ភ្នំពេញ៖ នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ប្តីប្រពន្ធ និងដកហូតវត្ថុតាងគ្រឿងញៀនកន្លះគីឡូក្រាម ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់។ ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង ៤៖៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវ គីម អ៊ីលសុង ក្បែរអង់តែនទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ សុខ ធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ គង់ ចិន្តា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ គឺជាប្ដីប្រពន្ធនឹងគ្នា។

លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ការបង្រ្កាបជនសង្ស័យគ្រឿងញៀន ២នាក់ប្តីប្រពន្ធជាមួយនឹងគ្រឿងញៀនកន្លះគីឡូក្រាម គឺនគរបាលការិយាល័យជំនាញបានស្រាវជ្រាវស៊ើបអង្កេត តាមរយៈការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ទើបសមត្ថកិច្ចឈានទៅដល់បង្រ្កាបជនសង្ស័យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនជាក់ស្តែង។ ជនសង្ស័យទាំង ២នាក់ និងវត្ថុតាងគ្រឿងញៀនត្រូវបាននគរបាលការិយាល័យជំនាញកំពុងកសាងសំណុំរឿង និងវត្ថុតាងគ្រឿងញៀនបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9231017