Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសមីយ៉ាន់ម៉ារឹបអូសថ្នាំញៀនសំយោគធំបំផុតមិនធ្លាប់មាន​

ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរឹបអូសយកថ្នាំញៀនសំយោគដ៏ធំបំផុត មិនធ្លាប់មាន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ឬហៅកាត់ អាស៊ាន ។

ថ្នាំគ្រាប់មេតំហ្វេតាមីនជាង ២០០លានគ្រាប់, មេតំហ្វេតាមីនប្រភេទគ្រីស្តាល់ ៥០០ គីឡូក្រាម និងហេរ៉ូអ៊ីន ៣០០ គីឡូក្រាម ត្រូវបានប៉ូលិសរកឃើញ នៅក្នុងការវាយឆ្មក់ ស្ថិតនៅរដ្ឋ Shan ភាគឦសានប្រទេសមីយ៉ាន់ម៉ា ឬភូមា​ ។

ជនសង្ស័យ៣៣ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការនេះ ដែលបានធ្វើឡើង រវាងខែកុម្ភៈ និងមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេចាត់ទុកថា ជាប្រភពផលិតមេតំហ្វេតាមីនខ្លាំងជាងគេបំផុតនៅលើសាកលពិភពលោក ។ នេះបើតាមការផ្សាយ​របស់ប្រភពប៊ីប៊ីស៊ី​កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ឯក Zaw Lin ភ្នាក់ងារប្រឆាំងគ្រឿងញៀនមីយ៉ាន់ម៉ាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ជនសង្ស័យបានប្រាប់ប៉ូលិសថា ថ្នាំញៀនភាគច្រើន ត្រូវបានយកទៅលក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសជិតខាងផងដែរ ។

ជាមួយគ្នានេះផងដែរ សារធាតុ​មេតាហ្វីលីតាន (methylfentanyl) ជាង៣ ៧០០ លីត្រ ដែលជាសារធាតុប្រើសម្រាប់ផលិតថ្នាំញៀន ត្រូវបានរកឃើញផងដែរ។

ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសផលិតអាភៀនដ៏ធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអាហ្គានីស្ថាន ។ ការជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសនេះ ​បានរីកចម្រើនធំធាត់ ដោយ​សារតែសណ្ឋានតំបន់ដីភ្នំ និងព្រំដែនជាប់គ្នា ។

គេមានទីតាំងដែលហៅថា តំបន់“ត្រីកោណមាស” ជាកន្លែងចែកចាយគ្រឿងញៀនរវាងជាមួយប្រទេសចិន ឡាវ និងថៃ ។ ការជួញដូរគ្រឿងញៀននៅក្នុងតំបន់នេះ ក្នុងមួយឆ្នាំៗ​មានទឹកប្រាក់រាប់ពាន់លានដុល្លារ ។

នៅចន្លោះឆ្នាំ ២០១៨ និងឆ្នាំ២០១៩ មន្ទីរពិសោធន៍គ្រឿងញៀនសម្ងាត់ចំនួន ១៤ ត្រូវបានរឹបអូស ឬបំផ្លាញចោល ​នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

នៅឆ្នាំ២០១៧ ព្រះសង្ឃមួយអង្គ ត្រូវបានឃាត់ខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារជាប់ទាក់ទងនឹងថ្នាំមេតំហ្វេតាមីន ជាង ៤ លានគ្រាប់លាក់ទុកនៅក្នុងវត្តមួយ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9230884