Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្សែភាពយន្ត ‘My Husband in Law’ ថយចុះចំនួនអ្នកទស្សនា

ខ្សែភាពយន្ត “My Husband in Law” មួយរយៈមុនកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនដែលនិយមតាមដានរឿងភាគមួយនេះ។

ប៉ុន្តែកាលពីពេលថ្មីៗនេះរឿងភាគថៃថ្មីរបស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៣ មួយនេះត្រូវបានគេកត់សម្គាល់ឃើញថាមានការធ្លាក់ចុះនៃចំនួនអ្នកទស្សនាសម្រាប់ភាគចុងក្រោយ។ គួររំលឹកដែរថាកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ រឿងភាគ“My Husband in Law” ដែលសម្តែងដោយលោក Mark Prin និងអ្នកនាង Mew Nittha ទទួលបានចំណាត់ថ្នាក់ចំនួនអ្នកទស្សនាទូទាំងប្រទេសចំនួន ៤,២ ភាគរយសម្រាប់ភាគទី ៨។

មួយវិញទៀតនោះ រឿងភាគទូរទស្សន៍មួយនេះក៏ទទួលបានចំណាត់ថ្នាក់ ៤,៥ ភាគរយនៅក្នុងភាគទី ៧ ផងដែរ។ ដោយឡែកបើយើងប្រៀបធៀបទៅនឹងភាគមុនៗ ជាមួយភាគចុងក្រោយឃើញថាមានការថយចុះដល់ទៅ ០,៣ ភាគរយ។

ក្នុងថ្ងៃជាមួយគ្នានេះបើមកមើលពីចំនួនអ្នកទស្សនានៅក្នុងរឿងភាគ “Poo Bao Indy Yayee Inter” ដែលសម្តែងដោយ​ លោក Weir Sukollawat និងកញ្ញា Stephany វិញ មានចំនួនដល់ទៅ៥,៦ ភាគរយសម្រាប់ភាគចុងក្រោយ។

លើសពីនេះទៀតនោះ សម្រាប់រឿងភាគ “Oum Ruk Game Luang” ដែលសម្តែងដោយ លោក Pong Nawat  និងកញ្ញា Kob Suvanant របស់ទូរទស្សន៍ ONE31 ក៍ទទួលបានចំណាត់ថ្នាក់ដល់១,៣ភាគរយនៃអ្នកទស្សនា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9230820