អនុប្រធានាធិបតីស៊ូដង់ខាងត្បូង និងភរិយា ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានឆ្លងកូវីដ១៩ ផងដែរ។
ប្រធានការិយាល័យអនុប្រធានាធិបតីស៊ូដង់ខាងត្បូង លោកអនុប្រធានាធិបតី Riek Machar កាលពីថ្ងៃទី១៨ ខែឧសភា ត្រូវបានធ្វើតេស្ដ រកឃើញឆ្លកូវីដ១៩ ហើយភរិយារបស់លោក គឺលោកស្រី Angelina Teny ដែលជារដ្ឋមន្ត្រីការពារជាតិ ក៏ឆ្លងកូវីដ១៩ផងដែរ។
អនុប្រធានាធិបតី Riek Machar បានបញ្ជាក់ថា លោកបានសម្រេចផ្តាច់ខ្លួន ដើម្បីព្យាបាលជំងឺ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នសុខភាពរបស់លោកល្អប្រសើរជាធម្មតា មិនមានអ្វីធ្ងន់នោះឡើយ។
បើតាមតួលេខរបស់ក្រសួងសុខាភិបាលស៊ូដង់ បានបញ្ជាក់ថា នៅក្នុងប្រទេសនេះ មានអ្នកឆ្លង ២៨២ នាក់ និងស្លាប់៤នាក់៕ ប្រែសម្រួលដោយ៖ MEO