Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ខេត្តNakhon Ratchasimaនឹង​អនុញ្ញាតឱ្យសណ្ឋាគារបើកដំណើរការវិញនៅ​ដើមខែមិថុនា

អភិបាលខេត្ត Nakhon Ratchasima លោក Wichian Chantaranothai បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា សណ្ឋាគារដែល​បានបញ្ជាឱ្យបិទដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណាទំនងជាត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែមិថុនានេះហើយ។

លោក Wichian បាន​បញ្ជាក់ថា ជាមួយនឹងកម្រិតនៃកិច្ចសហប្រតិបត្តិការពីវិស័យសាធារណៈនិងឯកជន ស្ថានភាពជំងឺឆ្លងនៅក្នុងខេត្តនេះកំពុងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់និងជិតដល់កម្រិតនៃភាពប្រក្រតីវិញហើយ។ អាជីវកម្មមួយចំនួនត្រូវបានអនុញ្ញាតឱ្យបើកសាជាថ្មី​ ចំណែក​ច្បាប់រឹតបន្តឹងក៏ត្រូវបានបន្ធូរបន្ថយខ្លះផងដែរ។ លោក Wichian បាន​រំពឹងថាសណ្ឋាគារនឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការវិញចាប់ពីថ្ងៃទី ១ ខែមិថុនា។ ដំបូងគ្រប់សណ្ឋាគារទាំងអស់ត្រូវជូនដំណឹងទៅសាលាខេត្តអំពីការត្រៀមខ្លួនរបស់ពួកគេដើម្បីចាប់ផ្តើមអាជីវកម្មឡើងវិញ និងបង្ហាញអំពីឆន្ទៈក្នុងការអនុវត្តតាមគោលការណ៍​របស់ក្រសួងសុខាភិបាល។

រូបតំណាង

លោកបានបន្ថែមថាដើម្បីជួយ​ការិយាល័យរដ្ឋាភិបាលនៅក្នុងខេត្ត​នឹងរៀបចំសិក្ខាសាលា កិច្ចប្រជុំ ឬសកម្មភាពផ្សេងទៀតនៅក្នុងសណ្ឋាគារ​ដើម្បីជាការណែនាំអំពីគោលការណ៍ខ្លះៗ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9230754