Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាស្រ្ដាចារ្យ២នាក់ឈ្លោះគ្នាបែកផ្សែង រឿងប្ដីរំលោភកូនប្រុសស្រី

សាស្រ្ដាចារ្យ២នាក់ប្ដីប្រពន្ធ បានផ្ទុះជម្លោះជាមួយគ្នាយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់ពីបទរំលោភផ្លូវភេទទៅលើកូនប្រុសស្រី ទើបសាកលវិទ្យាល័យ​សម្រេចព្យួរការងាររបស់ពួកគេពីការបង្រៀន។

យោងតាមបណ្ដាញផ្សព្វផ្សាយរបស់ថៃ បានឲ្យដឹងថា នៅក្នុងជម្លោះនោះ ស្ដ្រីជាប្រពន្ធ មានអាយុ៣៧ឆ្នាំ បានប្ដឹងចោទប្រកាន់ទៅលើប្ដីរបស់នាង អាយុ៤៧ឆ្នាំ ពីបទចាប់រំលោភកូនប្រុសស្រីរបស់ពួកគេ។ ក្មេងប្រុសស្រីទាំង២នាក់នោះ គឺក្មេងស្រី អាយុ៩ឆ្នាំ និងក្មេងប្រុស អាយុ៧ឆ្នាំ។ រីឯហេតុការណ៍ នៃអំពើដ៏លាមកអសីលធម៌នេះ គឺស្ថិតក្នុងពេលវេលាខុសៗគ្នា។

ប្រភពព័ត៌មានដដែល បានបន្ដថា នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទនោះ សាកលវិទ្យាធិការ បានថ្លែង បន្ទាប់ពីលោកសាស្រ្ដចារ្យខាងលើ ត្រូវរងការចោទប្រកាន់ជាផ្លូវការ គាត់នឹងបង្កើតគណ:កម្មការស្វែងរកការពិត ដើម្បីស៊ើបអង្កេតទៅលើការចោទប្រកាន់នេះ។

លោកសាកលវិទ្យាធិការ បានបញ្ជាក់ថា សាស្រ្ដាចារ្យទាំង២នាក់ប្ដីប្រពន្ធខាងលើនេះ នឹងត្រូវកោះហៅឲ្យចូលមកបំភ្លឺដល់គណ:កម្មការស៊ើបអង្កតផងដែរ។ រីឯការងារវិន័យក៏នឹងត្រូវចាត់វិធានការទៅលើភាគីណាមួយ ត្រូវបានរកឃើញមានកំហុស។ ប៉ុន្ដែមុននឹងឈានដល់ដំណាក់កាលនោះ សាស្រ្ដាចារ្យទាំង២នេះ​ក៏ត្រូវព្យួរការងារពីការបង្រៀនជាបណ្ដោះអាសន្ន ដោយពន្យារ​ពេលរង់ចាំលទ្ធផល នៃការស៊ើបអង្កេតចេញមក។

លោកវរសេនីយ៍  Kritaya Laoprasopwattana អធិការនគរបាលស្រុក Muang ខេត្ត NAKHON RATCHASIMA បានថ្លែងថា លោកសង្ឃឹមថា ការស៊ើបអង្កេត នឹងប្រើពេល២សប្ដាហ៍។ រីឯរបាយការណ៍ នៃការស៊ើបអង្កេតយ៉ាងណានោះ នឹងបញ្ជូនទៅជូនព្រះរាជអាជ្ញា ដើម្បីសម្រេចលើការចោទប្រកាន់តាមផ្លូវច្បាប់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9230741