Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យុវជនមួយក្រុមកំពុងសម្ងំជក់គ្រឿងញៀនយ៉ាងរំភើយ ស្រាប់តែសមត្ថកិច្ចទៅដល់ល្មម

ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន ១០នាក់កំពុងតែនាំគ្នាប្រើប្រាស់គ្រឿងនៅក្នុងបន្ទប់ជួល ស្រាប់តែសមត្ថកិច្ចទៅដល់ក្របួចបាន និងដកហូតថ្នាំញៀនបានចំនួន ២កញ្ចប់តូច រួមជាមួយនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ករណីចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១៣៖០០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខB8 ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី សៀង សាញ់ អធិការរង និងលោកវរសេនីយ៍ត្រី គួច សុភា អធិការរងតំណាងឲ្យលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោក នាង ផល្លី មេប៉ុស្តិ៍អូរបែកក្អម និងមន្ត្រីតុលាកាចូលរួមផងដែ។

លោកវរសេនីយ៍ត្រី សៀង សាញ់ អធិការរងទទួលបន្ទុកបានឲ្យដឹងថា ដោយមានការណែនាំពីលោកអធិការខណ្ឌបានឱ្យលោកដឹកនាំកម្លាំងធ្វើការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ១០នាក់ និងដកហូតថ្នាំញៀនចំនួន ២កញ្ចប់តូច រួមនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកអធិការរងបានឲ្យដឹងទៀតថា ក្រោយពីនាំខ្លួនពួកគេទៅដល់អធិការនគរបាលខណ្ឌខាងផ្នែកជំនាញ បានធ្វើតេស្តទឹកនោមរកសារធាតុញៀនទាំង ១០នាក់នោះ ប៉ុន្តែរកឃើញអ្នកប្រើប្រាស់តែ ៨នាក់ទេ ដោយឡែក ២នាក់ដែលមិនមានសារធាតុញៀននោះសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ។ បច្ចុប្បន្នជនសង្ស័យទាំង ៨នាក់រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាកានៅពេលក្រោយ៕ ដោយ៖ ផេងសុភាព

from: https://tnaot.com/km/m/detail/article/9230636