Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្លាំងចម្រុះខណ្ឌសែនសុខ បន្តអនុវត្តច្បាប់ចរាចរណ៍ប្រចាំថ្ងៃ លើយានជំនិះគ្រប់ប្រភេទ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្តដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរលើយានជំនិះគ្រប់ប្រភេទ ចំនួន ១១គ្រឿង។ ការអនុវត្តននេះធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ចាប់ពីម៉ោង៧និង០០នាទី រហូតដល់ម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ការអនុវត្តន៍រឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយបង្កើនចំនួនទឹកប្រាក់នៃការផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ ជាក់ស្តែងយានជំនិះគ្រប់ប្រភេទ ចំនួន ១១គ្រឿងក្នុងនោះមានម៉ូតូចំនួន ៨គ្រឿង មិនពាក់មួកសុវត្ថិភាព ៨គ្រឿង រថយន្តធុនស្រាលចំនួន ៣គ្រឿង ខ្សែក្រវ៉ាត់ ២គ្រឿង បណ្ណបើកបរហួស ១គ្រឿង។

គួបញ្ជាក់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9230573