Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌូនេស៊ី មានអាកាសនិកយន្តហោះចម្បាំងស្ត្រី ជាលើកដំបូង

បច្ចុប្បន្នស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅក្នុងនយោបាយ សន្តិសុខ និងយោធា ក្រោយពេលពិភពលោកបានផ្តល់អាទិភាព ជាច្រើនដល់ស្ត្រី​។ នៅពេលនេះ នាងAjeng ​ មានចំណូលចិត្ត យន្តហោះចម្បាំង តាំងពីតូច ពេលនេះបានក្លាយជាអាកាសយានិកស្រីបើកបរយន្តហោះចម្បាំង ជាលើកដំបូង ក្នុងប្រទេសឥណ្ឌូនេស៊ី។

អនុសេនីយ៍ទោ Ajeng Tresna Dwi Wijayanti អាយុ​២៥ឆ្នាំ បានកត់ត្រាក្នុងប្រវត្តិសាស្ត្រឥណ្ឌូនេស៊ី ដែលជាស្ត្រីដំបូងគេបង្អស់ បើកបរយន្តហោះចម្បាំងរបស់កម្លាំងទាហានអាកាសប្រទេសនេះ។

កាលពីថ្ងៃទី១៨ ខែឧសភា នាង Ajeng គឺជាមនុស្សម្នាក់ក្នុងចំណោម​៤៤នាក់ ដែលបានបញ្ចប់ការហ្វឹកហាត់អាកាសយានិកយន្តហោះចម្បាំងរបស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី។

ក្រោយពេលបញ្ចប់ការហ្វឹកហាត់ ​នាង​ Ajeng​ នឹងបើកបរយន្តហោះចម្បាំងធុនស្រាល KAI T-50i Golden Eagle របស់កម្លាំងទាហានអាកាសប្រទេសនេះ​ ប្រចាំនៅទីតាំងទាហានអាកាស ក្នុងខេត្ត Java។

នាង Ajeng ជាកូនស្រីរបស់មន្ត្រី កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី​។ ទាំងនោះហើយបានជាតាំងពីនៅតូច នាង​ Ajeng ចូលចិត្ត​យន្តហោះចម្បាំង។ កាលពីឆ្នាំ​២០១៨ នាងបានបញ្ចប់វគ្គហ្វឹកហ្វឺនយន្ដហោះច្បាំង នៅសាលាកម្លាំងទាហានអាកាស ហើយពេលនេះនាងបានចូលរួម នៅក្នុងកងកម្លាំងយន្តហោះចម្បាំងជាផ្លូវការ ៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9230428