Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បែកធ្លាយអាវក្នុងដីរដូវកាលក្រោយសម្រាប់ Real Madrid

អាវក្នុងដីសម្រាប់ក្រុមអធិរាជស Real Madrid ត្រូវបានបែកធ្លាយតាមបណ្ដាញអ៊ីនធើណេត ដោយអ្នកគាំទ្រកត់សម្គាល់ខ្លាំងទៅលើការរចនាម៉ូតដៃអាវដមានពណ៌ផ្កាឈូក។

បើធៀបទៅនឹងអាវក្នុងដីរដូវកាលនេះវិញ អ្នកគាំទ្របានបង្ហាញពីការពេញចិត្ដ ដោយរចនាឡើងមានពណ៌ទឹកមាស ទាំងលេខ និងឈ្មោះ ជាពិសេសស្ថិតិនៃការលក់អាវរបស់ក្រុមមានការកើនឡើងបើធៀបទៅនឹងឆ្នាំមុនៗ។

សម្រាប់រដូវកាលក្រោយវិញ Footy Headlines បានបញ្ចេញនូវរូបអាវក្នុងដីរបស់ Real Madrid ដែលមានពណ៌ស ព្រមជាមួយនឹងពណ៌ផ្កាឈូកនៅដៃខាងក្រោម ជាមួយនឹងឈ្នូត៣នៅកេមអាវដែលបញ្ជាក់ពីស្លាកសញ្ញា Adidas៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9230414