Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Roberto Carlos ថា មានតែបុគ្គលម្នាក់នេះទេ ដែលល្អជាង Messi និង Ronaldo

វីរបុរសរបស់ក្រុមជម្រើសជាតិប្រេស៊ីល លោក Roberto Carlos បាននិយាយថា អតីតមិត្ដរួមក្រុមរបស់គេគឺ Ronaldo Nazario ជាបុគ្គលដែលលេងល្អជាង Lionel Messi និង Cristiano Ronaldo។

ប្រធានបទជុំវិញការពិភាក្សាថាតើកីឡាកររូបណារវាង Messi និង Ronaldo មួយណាជាកីឡាករល្អជាងគេនោះ គឺនៅតែជាប្រធានបទដ៏ក្ដៅគគុកនាពេលបច្ចុប្បន្ន បើទោះបីជាពួកគេបានប្រជែងគ្នាអស់ពេលជិត១៥ឆ្នាំ ដោយបានឈ្នះពានរង្វាន់ជាច្រើន ទាំងក្លឹប និងពានរង្វាន់ផ្ទាល់ខ្លួនផងដែរ។

យ៉ាងណាក្ដី អតីតខែ្សការពារជើងរន្ទះរបស់ Real Madrid លោក Carlos យល់ឃើញថា Ronaldo របស់ប្រេស៊ីល គឺជាកីឡាករដែលមានកម្រិតលេងល្អជាងពួកគេទាំងពីរខាងលើតែម្ដង។

«មិនមែន Neymar, Cristiano ឬ Messi ទេ, តែម្នាក់គត់គឺ Ronaldo។ ខ្ញុំគិតថា នៅជំនាន់ពួកយើង វាពិបាកក្នុងការស៊ុតបញ្ចូលទី។ វាពឹងផែ្អកទៅលើកាយសម្បទាច្រើន។ តែ Ronaldo អាចធើ្វគ្រប់យ៉ាង» Carlos និយាយប្រាប់សារព័ត៌មាន Goal៕

ប្រភព៖ Givemesport

from: https://tnaot.com/km/m/detail/article/9230317