ថ្មីៗនេះមានលេចព័ត៌មានថា Jiyeon (ក្រុម T-ARA) និងតារាសម្ដែង Song Jaerim ដែលជាដៃគូសម្ដែងនឹងគ្នា កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា។
នៅថ្ងៃទី ១៩ ខែឧសភា ២០២០ នេះមានប្រភពព័ត៌មានបានបញ្ជាក់ថា Jiyeon និង Song Jaerim កំពុងទាក់ទងគ្នាជាគូស្នេហ៍នាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញខាងប្រុស ជាកំលោះកើតឆ្នាំ ១៩៨៥ បានសេចក្ដីថាមានអាយុបង Jiyeon ដល់ទៅ៨ឆ្នាំ។
បើតាមព័ត៌មានក៏បានបន្ថែមដែរថា ខាងក្រុមហ៊ុនរបស់ Jiyeon ចេញមុខលើកឡើងដែរថាពួកគេដឹងថា Jiyeon និង Jaerim ជាមិត្តជិតស្និទ្ធនឹងគ្នា មួយវិញទៀតដោយសារការទាក់ទងស្រឡាញ់គ្នា វាជារឿងឯកជនរបស់តារា ដូចនេះវាពិបាកក្នុងការបញ្ជាក់ណាស់។
រីឯខាង Song Jaerim វិញបាននិយាយថា អ្នកទាំង ២មានចំណង់ចំណូលចិត្តដូចគ្នា ហើយក្រុមហ៊ុនក៏កំពុងស្រាវជ្រាវបន្ថែមឲ្យកាន់តែច្បាស់ពីអ្វីដែលបានលើកឡើងនេះដែរ។
គួរបញ្ជាក់ផងដែរថា Jaerim និង Jiyeon បានសម្ដែងរឿងរួមគ្នាមួយមានចំណងជើងថា «I Wanna Hear Your Voice» របស់ទូរទស្សន៍ KBS ៕
ប្រភព៖ kstarlive