Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំណាងរាស្ត្ររុស្ស៊ី​៦រូបឆ្លងកូវីដ​១៩

ទីប្រឹក្សាប្រធានរដ្ឋសភារុស្ស៊ី លោកស្រី Anastasia Kashevarova បានប្រកាសឲ្យដឹងថា មានតំណាងរាស្ត្ររុស្ស៊ី រហូតដល់ទៅ​៦នាក់ បានឆ្លងកូវីដ១៩។

កាលពីសប្តាហ៍កន្លងមក ប្រធានរដ្ឋសភារុស្ស៊ី លោក​ Vyacheslav Volodin ​បានបញ្ជាក់ថា​ មានសមាជិករដ្ឋសភា ចំនួន៦រូបឆ្លងកូវីដ១៩​ ហើយក្នុងចំណោម​តំណារាស្ត្រទាំងនោះ មាន​៣រូប​មកពីគណបក្សកាន់អំណាច។ ​រីឯមាន២រូបទៀត មកពីគណបក្សសាធារណរដ្ឋរុស្ស៊ី​ គឺលោក Leonid Kalashnikov និង Dmitry Novikov​ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យ។​

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រកាសថា មានមន្ត្រីជាន់ខ្ពស់ជាច្រើន នៅក្នុងជួររដ្ឋាភិបាលរុស្ស៊ី បានឆ្លងកូវីដ១៩ ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រី Mikhail Mishustin និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី Olga Lyubimova ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត​។

រហូតមកទល់ពេលនេះ រុស្ស៊ីមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅ​ជាង​២៩០ពាន់នាក់ ធ្វើឲ្យរុស្ស៊ីឈរក្នុងលំដាប់ទីពីរ នៃប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក បន្ទាប់ពីអាមេរិក។ ជាមួយគ្នានេះ រុស្ស៊ីក៏មានអ្នកស្លាប់២៧០០នាក់ផងដែរ ៕ ប្រែសម្រួលោដយ៖ MEO

from: https://tnaot.com/km/m/detail/article/9230161