មួយរយៈមកនេះគេសង្កេតឃើញថាអ្នកនាង គង់ សុជាតិ តែងតែស៊ែរ Status ប្លែកៗពាក់ព័ន្ធរឿងស្រីដណ្ដើមប្ដីគេ ព្រមទាំងបានសរសេរថា «អគុណប្អូនៗ ដែលយល់ពីអារម្មណ៍ ប្រពន្ធ»។ ដែលក្នុង Status នោះមានអត្ថន័យថា «កើតជាមនុស្សស្រី កុំទៅគិតចង់ដណ្ដើមរបស់អ្នកដទៃ ហើយកុំនិយាយថា ប្ដីគេចូលមករកមុន បើខ្លួនឯងមិនចង់ដែរ គេក៏យកមិនបានត្រូវអត់?»។
ក្រោយពីឃើញសារបែបនេះភ្លាម ត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ហេង ចាន់រ៉ាប៊ីយូធី បានគាំទ្រ និងលើកឡើងថា «ស្រីខ្លះដឹងថាគេមានប្រពន្ធហើយតែនៅតែចង់បានប្តីគេព្រោះច្រណែនប្រពន្ធគេបានប្តីល្អហេតុតែចង់ឈ្នះគេគិតថា ខ្លួនខ្លាំងអញដណ្តើមអោយបានតែប៉ះចំប្តីគេល្អមានណាចាញ់អាដែរសំខាន់ប្តីប្រពន្ធស្មោះនឹងជឿជាក់លើគ្នាទោះមានអ្នកចង់បំបែកក៏មិនអាចទៅរួច»។
គួរបញ្ជាក់ថាថ្មីៗនេះអ្នកនាង គង់ សុជាតិ ធ្លាក់ខ្លួនឈឺ ក្រោយពី លោក ជា វិបុល បានជួបរឿងរ៉ាវព្យុះភ្លៀងជាច្រើន និងតាមបណ្តាញសារព័ត៍មានធំៗមួយចំនួន បានចុះផ្សាយថាស្វាមីបណ្តូលចិត្តអ្នកនាង មានទំនាក់ទំនងស្នេហ៍ជាមួយអ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនីល្បីឈ្មោះប្រចាំហង្សមាស។
នេះបើយោងតាមប្រភពស្និតស្នាលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាពេលនេះ អ្នកនាង ចាន់ កែវនិមល ដំណែងធំៗមួយចំនួននៅស្ថានីយដែលនាងកាន់កាប់ត្រូវធ្លាក់លើអ្នកផ្សេង។ ប៉ុន្តែមានប្រភពខ្លះថាមិនដូច្នេះទេ មានអ្នកផ្សេងមកកាន់ការងារជំនួសដោយសារ ចាន់ កែវនិមល ទៅលំហែកាយនៅសហរដ្ឋអាមេរិក។
តែទោះជាយ៉ាងណាអ្នកនាង ចាន់ កែវនិមល មិនទាន់ប្រតិកម្មចំពោះរឿងមួយនេះឡើយ ប៉ុន្តែនាងកំពុងតែមានក្តីសុខជាមួយស្វាមី និងកូនៗទៅលំហែកាយនៅខេត្តមណ្ឌលគិរី ព្រមទាំងមានគម្រោងយកកូនថែមមួយទៀត។ ហើយមហាជនសង្ឃឹមថានាង នឹងចេញមុខបកស្រាយទំនាក់ទំនងស្នេហ៍ជាមួយលោក ជា វិបុល ឲ្យអស់ចម្ងល់ក្នុងពេលឆាប់ៗនេះ៕