កញ្ញា Dahyun សមាជិកក្រុម TWICE បានបង្ហាញរូបភាពក្នុងឈុត ពណ៌ស្វាយដ៏ស្រស់ស្អាតនៅក្នុងសួនច្បារសម្រាប់អាល់ប៊ុមបទចម្រៀង “More & More” ។
ដូចដែលបានបង្ហាញរួចមកហើយក្រុមតារាចម្រៀង TWICE នឹងត្រលប់មកវិញជាមួយអាល់ប៊ុមខ្នាតតូចទី៩ របស់ក្រុមពួកគេដែលមានចំណងជើងថា “More & More” ។
លើសពីនេះទៀត អាល់ប៊ុមខ្នាតតូចទី៩ របស់ក្រុម TWICE មានបទថ្មីសរុបចំនួន ៧បទ រួមមានបទ “More & More” បទ “Oxygen” បទ “Firework” បទ “Make Me Go” បទ “Shadow” បទ “Don’t Call Me Again” និងបទ “Sweet Summer Day” ។
គួរបញ្ជាក់ផងដែរថា ការត្រលប់មកវិញជាផ្លូវការរបស់ក្រុម TWICE ត្រូវបានកំណត់ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា វេលាម៉ោង 6ល្ងាច ម៉ោងក្នុងប្រទេសកូរ៉េ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop