ក្រុមតារាចម្រៀង MONSTA X បន្តការរាប់ថយក្រោយនៃការវិលត្រឡប់មកវិញជាមួយអាល់ប៊ុមបទចម្រៀង ‘Fantasia X’ ដែលមានបទថ្មីចំនួន ៧បទ ។
នៅថ្ងៃទី១៨ ខែឧសភានេះ ផលិតកម្ម Starship Entertainment បានបង្ហាញនូវរូបភាពថ្មី ដែលបង្ហាញពីសមាជិកក្នុងក្រុម គឺមានលោក Kihyun និងលោក Minhyuk។ នៅក្នុងរូបភាពអ្នកទាំងពីរ បានស្លៀកពាក់យ៉ាងស្រស់ស្អាត ដោយលោក Kihyun ពាក់អាវពណ៌ខៀវលាយលឿង និងលោក Minhyuk ពាក់អាវពណ៌ស្វាយខ្ចី ។
ទន្ទឹមនឹងនេះដែរ អាល់ប៊ុមបទចម្រៀង ‘Fantasia X’ របស់ក្រុម MONSTA X ត្រូវបានកំណត់សម្រាប់ការចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop