Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីអាមេរិក ហៅអង្គការសុខភាពពិភពលោក ជាអាយ៉ងរបស់ចិន

យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១៨ ខែឧសភា បានវាយប្រហារយ៉ាងខ្លាំងទៅលើអង្គការសុខភាពរបស់​អង្គការសហប្រជាជាតិ ជា «អាយ៉ង»​ របស់ចិន​ ហើយលោកប្រធានា​ធិបតី​ កំពុងតែពិចារណា អំពីការលុបចោលការគាំទ្ររបស់អាមេរិក។

លោកប្រធានាធិបតីអាមេរិក បានថ្លែង នៅឯសេតវិមានថា អង្គការសុខភាពកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ ជាអាយ៉ាងរបស់ចិន។ អង្គការនេះ​កំពុងតែផ្ដោតយ៉ាងសំខាន់​ទៅលើចិន។

លោកប្រធានាធិបតី បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានចំណាយថវិកាប្រចាំឆ្នាំ ចំនួន៤៥០លានដុល្លារអាមេរិក ដល់អង្គការសុខភាពពិភពលោក ហើយនេះជាវិភាគទានដ៏ធំបំផុតមួយរបស់ពិភពលោក។ គម្រោងជាច្រើន ត្រូវបានលុបចោល ដោយសារតែយើងមិនអាចទទួលយកបាន ចំពោះបញ្ហាទាំងនេះ។

លោកប្រធានាធិបតី បានបន្ដថា អង្គការ WHO បានបើកប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីការផ្ទុះរីករាលដាលពាសពេញពិភពលោក បន្ទាប់ពីកកើតឡើង​ នៅក្នុងប្រទេសចិន។ ការលាក់បាំងព័ត៌មាននេះ បានធ្វើឲ្យមានមហន្ដរាយដល់សេដ្ឋកិច្ចពិភពលោក និងសម្លាប់មនុស្ស អស់ជាង ៣២០ ១៣០នាក់។ រីឯអាមេរិកមានអ្នកស្លាប់ជិត១ភាគ៣ ក្នុងចំណោមអ្នកស្លាប់ នៅលើពិភពលោក។

លោកប្រធានាធិបតី បានថ្លែងថា ចិនចំណាយតែ៤០លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ WHO ប៉ុន្ដែ​បើធៀបជាមួយនឹងអាមេរិកវិញ ចំណាយរហូតដល់៤៥០លានដុល្លារអាមេរិក។ ​ចំនួននេះត្រូវបានមនុស្សជាច្រើនគិតថា ច្រើនខ្លាំងណាស់។

ទោះជាយ៉ាងណា ការលើកឡើងរបស់លោក ត្រាំ ខាងលើនេះ មិនមែនជាលើកទី១នោះទេ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ចិន ចាប់តាំងពីសហរដ្ឋអាមេរិក មានការឆ្លងរីករាលដាល ពាសពេញប្រទេសរបស់ខ្លួន ហើយចំនួនអ្នកស្លាប់ និងឆ្លងកូវីដ១៩ កាន់តែមានចំនួនកើនឡើងខ្ពស់បំផុត។

ផ្ទុយពីការលើកឡើងរបស់លោក ត្រាំ ខាងលើនេះ អង្គការសុខភាពតែងតែបដិសេធថា WHO មិនដែលមានការលាក់បាំងព័ត៌មាននោះឡើយ។ រីឯអាជ្ញាធរចិនវិញ ក៏បានបដិសេធ ចំពោះការចោទប្រកាន់របស់អាមេរិក។

បើយោងតាមតួលេខរបស់ Worldometer បានផ្សាយ នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា នៅលើពិភពលោក មានអ្នកឆ្លង ៤ ៨៩០ ៨៦០នាក់ ស្លាប់ ៣២០ ១៣០នាក់ និងជាសះស្បើយ ១ ៩០៧ ៣៩២នាក់ ៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9229588