Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជិត៣០នាក់ ស្លាប់ នៅចិន ដោយសារគ្រោះរញ្ជួយដី​

មជ្ឈមណ្ឌលគ្រោះរញ្ជួយដីនៅចិន បានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៥រិចទ័រ បានកើតឡើង នៅភាគនិរតីប្រទេសចិន បានសម្លាប់មនុស្សយ៉ាងតិច៤នាក់ និងរបួស២៣នាក់ ។

ប្រភព ABC បានផ្សាយ​នៅថ្ងៃទី​១៩ ខែឧសភាថា គ្រោះរញ្ជួយដីនេះ កើតឡើងនៅក្នុងស្រុក Qiaojia ខេត្ត Yunnan នៅម៉ោង៩ និង ៤៧ នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងជម្រៅប្រហែល ៨ គីឡូម៉ែត្រ ។

ក្រុមភូមិសាស្ត្រអាមេរិក (USGS)បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះ មានកម្រិត ៤,៥ រ៉ិចទ័រ និងមានជម្រៅ ១០ គីឡូម៉ែត្រ ។

ប្រភពបញ្ជាក់ថា យ៉ាងហោចណាស់ផ្ទះមួយខ្នងបានបាក់រលំ ហើយអ្នកស្រុកបាននិយាយថា ការរញ្ជួយដីនេះបានបន្ត អស់រយៈពេលជាច្រើននាទី ។ ការរញ្ជួយដីរាក់នេះ មានទំនោរធ្វើឱ្យខូចខាតដល់អគារ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនឡើងនៅក្នុងតំបន់ ។

ការរញ្ជួយដីបានកើតឡើងជាញឹកញាប់នៅក្នុងតំបន់ ដែលស្ថិតនៅលើជម្រាលភាគខាងកើត នៃតំបន់ខ្ពង់រាបទីបេ។

គួររំឭកថា ការរញ្ជួយដីមួយលើក កាលពីឆ្នាំ ១៩៧៦ បានកើតឡើងនៅភាគឦសាន នៃទីក្រុង Tangshan សម្លាប់មនុស្សយ៉ាងតិច ២៥០.០០០ នាក់ ។

ការរញ្ជួយដីដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានវាយប្រហារ ក្នុងខេត្តស៊ីឈួន កាលពីឆ្នាំ ២០០៨ សម្លាប់មនុស្សជិត៩ម៉ឺននាក់ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9229572