Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សិល្បៈ​នៃ​ការ​ផាត់មុខ «​ហនុមាន» របស់ Apple Love​ កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង

ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​​សិល្បៈ​នៃ​ការ​ផាត់មុខរូប «​ហនុមាន» ដែលជាស្នាដៃរបស់​ស្ត្រី​ខ្មែរ​ម្នាក់ដែល​សឹង​តែ​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់។ ​ម្ចាស់​ស្នាដៃ​នេះ​មាន​ឈ្មោះថា ឌូ ពុធ​ម៉ូ​លី​តា ដែល​ប្រិ​យ​មិត្ត​មួយ​ចំនួន​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា Apple Love​ ដែលអ្នកនាងបាន​ប្រឡូក​លើ​អាជីព​នេះ​ជាង​១០​ឆ្នាំ ហើយ​ក៏​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​ជំនាញ​នេះ​នៅ​បរទេស​ទៀត​ផង។

បើ​តាម​ការ​បញ្ជាក់របស់​អ្នក​នាង​លើ​ Facebook ផ្ទាល់​ខ្លួន ថា៖ ​«ហនុមាន ឈ្មោះស្ដេចពានរមួយជាសេនារបស់ព្រះរាម ក្នុងរឿងរាមកេរ្ត៍។ ស្តេចស្វាហនុមាន មានដើមកំនើតពីសាសានា ហិណ្ឌូដែលលនាំចូល នគរហ្វូណនពី ប្រទេសឥណ្ឌា ទាំងពីមុន ស.វទី៥ ម្ល៉េះ។ រូបហនុមាន នៅតាមចំលាក់អង្គរ និង ប្រាសាទផ្សេងជាតឹកតាង ហើយក៏មានឃើញនៅលើរូបសាក់យន្ត័ជា សញ្ញានៃភាពការពារនិងអង់អាច។ ស្តេចស្វាហនុមាន ជាតួអង្គសំខាន់ក្នុងរឿងរាមកេរ្ត៍ ជាមួយ សឹកសង្គ្រាម ដោះលែងនាងសេតា និងភាពស្មោះត្រង់ចំពោះព្រះរាម»។

លើស​ពី​នេះApple Love ក៏​បាន​បន្ថែម​ថា​៖«សំរាប់ការផាត់មុខខាងក្រោមជា ការផាត់មុខមួយលាយបញ្ចូល ស្តង់ដារផាត់មុខបែប special effect ដែលនៅខ្ញុំ រៀន នៅ ទីក្រុង Los angels ហូលីវូដ បូកបញ្ចូលនៅគំនិតច្នៃប្រដិតនិងការស្រមើស្រមៃពីតួអង្គមួយនេះក្នុងបរិយាបទបែបខ្មែរ រយះពេលផាត់ ៧ម៉ោង និងការរៀបចំទុកមុនចំនួន ២ថ្ងៃ។ ការផាត់នេះ ប្រើប្រាស់ឯកសារយោងដែលនាងខ្ញុំស្រាវជ្រាវ ដូចមាន រូបថតខាងក្រោមផ្ចាប់ជាមួយ ក្នុងគំរោង project #100daysofkhmerculture»។

ចំពោះ​ស្នាដៃ​មួយ​នេះ​មហាជន​ជា​ច្រើន​កំពុង​សម្ដែង​ការ​ស្ញើច​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ពិតជា​ពូកែ និង​ពិត​ជាមាន​ទេពកោសល្យ​ខ្លាំង​ណាស់៕

អត្ថបទ៖ ផេង​ ផលធិតា

from: https://tnaot.com/km/m/detail/article/9229570