Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ronaldo ថា ខ្លួននឹងប្រលូកក្នុងវិស័យមួយនេះ ពេលបញ្ចប់អាជីពបាល់ទាត់

Cristiano Ronaldo បាននិយាយថា ខ្លួននឹងប្រលូកក្នុងវិស័យភាពយន្ដ Hollywood បន្ទាប់ពីអាជីពបាល់ទាត់របស់គេបានបញ្ចប់។

Ronaldo សព្វថៃ្ងមានវ័យ៣៥ឆ្នាំហើយ និងបានឈ្នះអ្វីៗគ្រប់យ៉ាងក្នុងពិភពបាល់ទាត់ ទាំងក្នុងក្លឹប និងក្នុងក្រុមជម្រើសជាតិ ជាពិសេសគឺការឈ្នះពានរង្វាន់ផ្ទាល់ខ្លួនផងដែរ។

ក្នុងកិច្ចសម្ភាសមួយ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បាននិយាយថា៖ «វានឹងក្លាយជាទំព័រនៃៈជីវិតថ្មី បន្ទាប់ពីបាល់ទាត់»

«ការដែលឈ្នះ Champions League នឹងមិនអាចឲ្យខ្ញុំរីករាយនោះទេ ប៉ុន្ដែជាការពិតខ្ញុំចង់ឈ្នះវា។ ប៉ុន្ដែពេលនេះខ្ញុំបានរៀបចំរឿងថ្មីមួយ, ពង្រឹងភាសាអង់គ្លេសរបស់ខ្ញុំ, និងឈានជើងចូលក្នុង Hollywood»៕   

ប្រភព៖ Sky Sports

from: https://tnaot.com/km/m/detail/article/9229521