Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ីប្រកាសថា «បិសាចសមុទ្រ Caspian» អាចបំពាក់ក្បាលគ្រាប់បរមាណូ​

ក្រុមបច្ចេកវិទ្យារុស្ស៊ី បានប្រកាសថា ការផលិត Ekranoplan ស្វ័យប្រវត្តិ សម្រាប់យន្តហោះចុះចត នៅលើទឹក​ A-050 Chaika មានសមត្ថភាពអាចវាយប្រហារ នៅទូទាំងពិភពលោក ដោយអាចបំពាក់បរមាណូបាន។

 Ekranoplan គឺជាការរួមបញ្ចូលគ្នាតែមួយ រវាង​កប៉ាល់ និងយន្តហោះ ដែលគេហៅថា«កប៉ាល់ហោះ» អាចចុះចត និងហោះហើរចេញពីលើទឹកបាន។ Ekranoplan ត្រូវបានស្រាវជ្រាវ ដើម្បីប្រើប្រាស់ ទាំង​ក្នុងវិស័យស៊ីវិល និងយោធា​។ ប៉ុន្តែ​ Ekranoplan ជាប្រភេទយន្ដហោះធំបំផុត និងល្បីល្បាញបំ​ផុត ​ផលិតក្នុងសម័យសូវៀត​ ត្រូវបានលោកខាងលិចឲ្យហៅឈ្មោះ ​«បិសាចសមុទ្រ​ Caspian ។

ប៉ុន្តែក្រោយពេលសូវៀតដួលរលំទៅ ​វាសនាបិសាចសមុទ្របានធ្លាក់ក្នុងដំណាក់កាលជាប់គាំង គ្មានអ្នកណាយកចិត្តទុកដាក់នោះឡើយ។ នៅពេលនេះ រុស្ស៊ី​ក៏បានស្រាវជ្រាវ និងផលិតអ្នកស្នងតំណែង​«បិសាចសមុទ្រ​ Caspian» ឡើងវិញ ។

សារព័ត៌មាន​ Sputnik ​របស់រុស្ស៊ី បានផ្សាយថា ​ក្រុមអ្នកឯកទេសបានផលិតយន្ដហោះ ប្រភេទ ​ Ekranoplan ជំនាន់ថ្មី មានឈ្មោះ A-050 Chaika ​ជិតរួចរាល់ហើយ។ វាមានសមត្ថភាពអាចកម្ទេចទីតាំងរបស់សត្រូវ ដោយបំពាក់អាវុធទំនើបៗ​ មានទាំងមីស៊ីលបរមាណូផងដែរ។ ក្រៅពីនេះ ​ Ekranoplan ក៏អាចបំពេញ​ការងារស៊ីវិល ដូចជា ដឹកអ្នកដំណើរ និងដឹកទំនិញជាដើម ។

កន្លងមក ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរុស្ស៊ី​ លោក Denis Manturov បានប្រកាសថា Ekranoplan នឹងត្រូវបានប្រើប្រាស់ ដើម្បី​ធានាដល់សន្តិសុខដែនសមុទ្រ​ ក៏ដូចជា ការ​យាមល្បាតនៅសមុទ្រខ្មៅ និង​ដែនសមុទ្រ​ Caspian ផងដែរ៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9229485