Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃអង្គារ ទី ១៩ ​ខែឧសភា ​ឆ្នាំ​២០២០​ ឆ្នាំខាល កុរ គួរប្រយ័ត្នខណៈឆ្នាំជូត ថោះ ម្សាញ់ វក ឡើងខ្ពស់។

តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឆ្នាំច ឆុងជាមួយឆ្នាំរោង។ 

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​បញ្ហា​មិនល្អ​តូចធំ​តែង​បោល​ហួស​ឬ​ហោះ​រំលង​ដែល​លោកអ្នក​មិនចាំបាច់​ត្រូវ​ឆ្លងកាត់​នាំ​ពិបាក​តស៊ូ​នោះឡើយ​។​ លោកអ្នក​មានការ​សប្បាយ​ចិត្ត​សប្បាយ​កាយ​ច្រើន​ឡើងវិញ​។

ជំនួញ ៖ ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

ស្នេហា ៖ ​ផ្អែមល្ហែម​ប្រពៃ​។

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ជោគជ័យ​ច្រើន​ផង​។​

ជំនួញ ៖ ​មិនមានការ​រីកលូតលាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​ ទោះ​ជួញ​ទីជិត​ឆ្ងាយគឺ​បាន​គ្រាន់​មួយ​ទប់ទល់​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ចូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

ស្នេហា ៖ ​ប្រយ័ត្ន​មាន​អ្នកដទៃ​នាំ​រឿង​មក​អុជអាល​កើត​តែ​បញ្ហា​ចម្រូងចម្រាស​ចំពោះ​គ្នា​។

​ឆ្នាំខាល​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ពិតមែន​ ប៉ុន្តែ​បើ​លោកអ្នក​រៀបចំ​ការងារ​របស់ខ្លួន​ឱ្យបាន​ល្អ​នោះ ផ្លែផ្កា​នឹង​ហុច​ឱ្យ​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។

ជំនួញ ៖ អ្នក​អាជីវករ​កើតមាន​ផល​លំបាក​ច្រើន​ដោយសារ​អតិថិជន​មាន​តិច​តែ​ការ​ប្រជែង​គ្នា​កាន់តែ​ស្រួចស្រាល់​។​ការធ្វើដំណើរ​ទៅណា​មក​ណា​ក្នុងថ្ងៃនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​តែម្តង​។​

ស្នេហា ៖ មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​។

​ឆ្នាំថោះ​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

ជំនួញ ៖ ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឱ្យសោះ​ប្រយ័ត្ន​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ​ហើយ​បញ្ហា​ដែល​ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល​និង​កិច្ច​ការដែល​ប្រទាំង​ប្រទើស​ក៏​ចាប់ផ្តើម​ស្ងប់​សុខ​ឡើងវិញ។​

ជំនួញ ៖ ​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​មានភាព​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​មធ្យោបាយ​ល្អៗ​ក្នុងការ​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​កើត​ចំពោះមុខ​ផង​។

ជំនួញ ៖ ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​គ្មាន​នរណា​មិនដែល​ធ្វើ​អ្វី​មិនបាន​ផល​នោះទេ​គ្រាន់តែ​ពេលខ្លះ​បាន​តិច​ពេលខ្លះទៀត​បានទទួល​ច្រើន​ឯ​ពេលខ្លះទៀត​មិនបាន​ប៉ុណ្ណោះ​។

ជំនួញ ៖ ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​មកវិញ​ដែរ​។ ​ការរស់នៅ​ជួប​បញ្ហា​តានតឹង និង រឿង​រាវ​មិនល្អ​មួយចំនួន​ចូល​យាយី​នាំ​ជួប​ការលំបាក​មួយចំនួន​ចំពោះមុខ​។​

ស្នេហា ៖ ​កើតមាន​កើតរឿង​រាវ​ចម្រូងចម្រាសនឹងគ្នា៕

ឆ្នាំមមែ

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​ ​នៅថ្ងៃនេះ​រឿង​រាវ​មិនល្អ​ដែល​ធ្លាប់​កើតមាន​នឹង​បាន​ប្រែ​មក​ធូរស្បើយ​ហើយ​ភាព​ប្រទាំង​ប្រទើស​ក្នុង​ដំណើរ​ជីវិត​ក៏បាន​ស្ងប់​សុខ​វិញ​ខ្លះ​ផង​។​ សម្រាប់​កិច្ចការងារ​វិញ​ទោះបី​មានការ​រាំងស្ទះ​និង​កើត​បញ្ហា​ខ្លះ​ក្តី​ប៉ុន្តែ​លោកអ្នក​បើ​មានការ​ប្រឹងប្រែង​ដោះស្រាយ​ក៏​តែង​អាច​ឆ្លងកាត់​បាន​យ៉ាង​ងាយ​ផង​។

ជំនួញ ៖ មុននឹង​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

ស្នេហា ៖ កុំប្រកាន់ចិត្តឆេវឆាវនាំកើតរឿង​ឈានដល់​ការបែកបាក់​ ហើយ​មក​សោកស្តាយ​នៅពេល​ក្រោយ​។

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ឬ​ដំណើរ​ការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​លទ្ធផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។

ជំនួញ ៖ ​​​បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មានការ​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដែរ​។​

ស្នេហា ៖ ​​​​​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ប្រពៃណាស់​។

​ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​រីកលូតលាស់​និង​ដំណើរការ​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​

ជំនួញ ៖ ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​ជួប​ការលំបាក​បន្តិច​ ពិសេស​ងាយ​ត្រូវ​កើត​ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​មាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​។

ឆ្នាំច

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​នៅពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​គួរសម ដូចនេះ​ទោះ​ធ្វើ​អ្វីៗ​ឃើញថា​ជួប​បញ្ហា​គាប់ប្រសើរ ហើយ​តែង​សម្រេច​ជោគជ័យ​មកវិញ​ផង​។

ជំនួញ ៖ ​​លោកអ្នក​ចេញទៅ​ណា​មក​ណា​ឆ្ងាយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​បាត់បង់​និង​ក្រុម​អន្ធ​រពាល​តាម​លួច​ឆក់​ប្លន់​ណាស់ដែរ​។​

ស្នេហា ៖ ​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​។

ឆ្នាំកុរ

រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​ចំពោះមុខ​ផង​។

ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​មានការ​ប្រសើរ​ជាង​មុន​ហើយ​បើ​ចង់​ទំនាក់ទំនង​ទិញដូរ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ខ្លះៗ​មកវិញ​ជានិច្ច​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។​

ស្នេហា ៖ ​មានភាពស្រស់ស្រាយ​ប្រពៃ​៕ ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9229483