Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បារាំង និងអាល្លឺម៉ង់ ឯកភាពគ្នាលើគម្រោងចំណាយប្រាក់​៥០០ពាន់លានអឺរ៉ូ ជួយដល់សេដ្ឋកិច្ច​

បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃ ទី១៨ ខែឧសភា បានព្រមព្រៀងគ្នាចំណាយប្រាក់​៥០០ពាន់លានអឺរ៉ូ ដើម្បីស្តារសេដ្ឋកិច្ច​អឺរ៉ុបឡើងវិញ ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកូវីដ១៩។

បារាំង និងអាល្លឺម៉ង់ បានបង្ហាញពីសារសំខាន់​របស់ខ្លួន ជាប្រទេស​មហាអំណាច ក្នុងតំបន់អឺរ៉ុប​។ ប្រធានាធិបតីបារាំង លោក ​ម៉ាក្រុង​ និងអធិកាបតីអាល្លឺម៉ង់ លោកស្រី​ Angela Merkel ​បានប្រកាសពីកញ្ចប់ជំនួយ​សេដ្ឋកិច្ច​ទ្រង់ទ្រាយធំ ​ក្រោយកិច្ចប្រជុំ តាមអនឡាញ រវាងមេដឹកនំាទាំងពីរ​។

ប្រធានធនាគារអឺរ៉ុប លោកស្រី Christine Lagarde បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា សំណើរបស់បារាំង និងអាល្លឺម៉ង់ គឺមានយុទ្ធសាស្ត្រសេដ្ឋកិច្ចច្បាប់លាស់ គួរទទួលបានការស្វាគមន៍ពី

អឺរ៉ុប ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចទ្រង់ទ្រាយធំ មិនធ្លាប់មាន ​ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ។ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏បានទទួលស្គាល់ថា អឺរ៉ុបមិនអាចទប់ស្កាត់កូវីដ១៩ ក្នុងពេលដំបូង ទើបមានការឆ្លងរាលដាលខ្លាំង។ ដូច្នេះអឺរ៉ុបចាំបាច់ត្រូវតែសហការឲ្យបានជិតស្និទ្ធជាងនេះ នៅក្នុងវិស័យសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លងផ្សេងៗ នាពេលអនាគត។

បើតាមគម្រោងទឹកប្រាក់​៥០០ពាន់លានអឺរ៉ូ នឹងត្រូវបែងចែកទៅឲ្យតំបន់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងចំណោមប្រទេសជាសមាជិកសហគមន៍អឺរ៉ុប ទាំង​២៧ប្រទេស​។

អធិកាបតីអាល្លឺម៉ង់ បានបញ្ជាក់ថា ទឹកប្រាក់ទាំងនោះ គឺជាការចាំបាច់​សម្រាប់ប្រទេសក្នុងតំបន់ ដើម្បីឆ្លងឲ្យផុតពីដំណាក់ដ៏អាក្រក់នេះ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏បានលើកឡើងផងដែរថា ប្រទេសដែលទទួលបានកញ្ចប់ជំនួយខាងលើនេះ ​មិនចាំបាច់សង់មកវិញឡើយ ហើយនេះក៏មិនមែនជាប្រាក់កម្ចីនោះដែរ តែនេះជាប្រាក់ជំនួយ៕ ប្រែសម្រួដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9229276