![](https://kh.tnaot.com/wp-content/uploads/2020/08/a01744ead89f11eaba5b5185d252a44c.jpg)
កម្សាន្ត
ក្រោយបែកបាក់ស្នេហាចាស់ Peach Pachara ត្រូវអ្នកគាំទ្រសង្ស័យថាកំពុងមានស្នេហាថ្មីជាមួយនារីម្នាក់
ក្រោយពីបែកបាក់ស្នេហាជាមួយ Patricia Good គេសង្កេតឃើញថាតារាសម្ដែង លោក Peach Pachara កំពុងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាថ្មី។
នារីម្នាក់ដែលត្រូវបានមហាជនភាគច្រើនស្គាល់ថា ជាតារាបង្ហាញម៉ូដ ឈ្មោះ Minnie។ ព្រោះគេតែងតែឃេីញអ្នកទាំងពីរនាក់ដេីរទៅណាជាមួយគ្នា ដូចជាទៅផ្សារទំនើបតាំងតែដេីមឆ្នាំមកម្ល៉េះ។
ជាក់់ស្ដែង Peach Pachara តែងតែបង្ហោះរូបថតនៅលើគណនីអ៊ីនស្តាក្រាមដែលមើលទៅមានទម្រង់ស្រដៀងគ្នានិងរូបថតដែល Minnie បានបង្ហោះទើបកាន់តែធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យថា តើអ្នកទាំងពីររាប់អានគ្នាក្នុងទំនាក់ទំនងអ្វីឬលើសពីនេះទៀត៕