Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩៖ ពលរដ្ឋចិនជាង​១០០លាននាក់ ត្រូវបានបិទឲ្យនៅក្នុងផ្ទះជាថ្មី​

សារព័ត៌មាន Bloomberg ​កាលពីថ្ងៃ ទី១៨ ខែឧសភា បានផ្សាយថា មានពលរដ្ឋចិន​១០៨លាននាក់ ស្ថិតនៅភាគឦសាន នៃប្រទេសចិន ត្រូវបានបិទខ្ទប់ជាថ្មីឲ្យនៅក្នុងផ្ទះ ដោយសារកូវីដ១៩។

នៅខេត្ត Jilin រាល់សេវាកម្មរថយន្តក្រុង រថភ្លើង ​សាលារៀន ត្រូវបិទទ្វារ ហើយពលរដ្ឋរាប់ពាន់នាក់ ត្រូវបានកាត់ផ្តាច់ជាថ្មី។ បើគិតមកដល់ថ្ងៃទី​១៨ ខែឧសភា ​​មានចំនួនអ្នកឆ្លងកូវីដថ្មី នៅក្នុងខេត្ត Jilin មានដល់ទៅ​១២៧នាក់ ។ បើទោះជាមានចំនួនតិច តែរដ្ឋាភិបាលត្រូវតែទប់ស្កាត់ឲ្យបានទាន់ពេលវេលា​។

សេវាកម្មដឹកជញ្ជូនទំនិញតាមផ្ទះត្រូវបានផ្អាកហើយ ការលក់ថ្នាំផ្តាសាយ​ នៅតាមឱសថស្ថាននានា ក៏ត្រូវហាមប្រាមក្នុងគោលដៅ​ទប់ស្កាត់ការលាក់បាំងអ្នកឆ្លងកូវីដ​១៩ផងដែរ។

មន្ត្រីរដ្ឋាភិបាលទីក្រុង Shu Lan នៅក្នុងខេត្ត​ Jilin ​កាលពីថ្ងៃទី​១៨ ខែឧសភា បានប្រកាសពីគម្រោងបិទទីក្រុង ដើម្បីគ្រប់គ្រងការឆ្លងរាលដាល។ នៅតំបន់ប្រជុំជន​មាន​ពលរដ្ឋសង្ស័យឆ្លងកូវីដ១៩ គឺត្រូវបានកាត់ផ្តាច់ឲ្យនៅដោយឡែក ហើយគ្រួសារនីមួយៗ អាចចេញទៅក្រៅផ្ទះ រកទិញអាហារបានតែម្នាក់ ក្នុងរយៈពេល២ម៉ោង ​ក្នុងមួយថ្ងៃ។

នៅពេលនេះ មន្ត្រីសុខាភិបាលចិន មិនទាន់ដឹងថា កូវីដ១៩ កើតចេញពីទីណានោះឡើយ ប៉ុន្តែមានការសង្ស័យថា វា​អាចនឹងឆ្លងពី មនុស្សដែលប៉ះពាល់ជាមួយអ្នក​ទើបមក​ពីប្រទេស​រុស្ស៊ី ដែលជាប្រទេសមានអ្នកឆ្លងលំដាប់ទីពីរ នៅលើពិភបលោក៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9229229