Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធីធ្វើទឹកលាងសម្អាត​ផ្ទះដោយ​ខ្លួន​ឯង ធម្មជាតិ​១០០%

ការ​ប្រើប្រាស់​សាប៊ូ​លាងសម្អាតក្នុង​ផ្ទះ​មាន​ជាតិ​គីមី​ ដែល​ច្រក​ក្នុង​ដប​ជ័រ​មាន​លក់​ពាស​ពេញ​ទីផ្សារ ជា​រៀង​រាល់​ថ្ងៃ​មាន​ការ​ប៉ះ​ពាល់​ដល់​សុខភាព​ជា​ខ្លាំង ជា​ពិសេសគឺ​សួត។​ បើ​យក​តាម​កាសែតអនឡាន The Independent UKបាន​ចុះ​ផ្សាយ​ថា ការ​ប្រើ​ប្រាស់​ផលិតផល​សម្អាត​ផ្ទះ​ដែល​មាន​ជាតិ​គីមី មាន​ផល​ប៉ះ​ពាល់​ដល់សួត ដូច​ជក់​បារី​ ២០ដើម​ក្នុង​មួយ​ថ្ងៃ។ ការ​សិក្សា​មួយ​នេះ​បាន​តាម​ដាន​មនុស្ស​​៦០០០​នាក់រយៈពេល​២០​ឆ្នាំ ហើយ​រក​ឃើញថាស្ត្រី​រង​ការ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរបន្ទាប់​ពី​ការ​ប្រើ​ប្រាស់​ផលិតផល​លាង​សម្អាត​គីមីក្នុង​រយៈពេល​យូរ។ អ្នក​ដែល​ប៉ះ​ពាល់​ខ្លាំង គឺ​មេផ្ទះ​ដែល​ប្រើ​ប្រាស់ប៉ះ​ផ្ទាល់​នូវ​ផលិតផល​ទាំង​នោះ តែ​ថែម​ពី​នេះសមាជិត​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជា​ពិសេស​ក្មេង​ៗតូច​ៗក៏មាន​ទទួល​ឥទ្ធិពលពី​ជាតិ​គីមី​តាម​រយៈការ​ហិត​ក្លិន​ផង​ដែរ។​ 

ដំ​ណោះស្រាយពី​បញ្ហា​នេះ​ ងាយ​ស្រួល​និង​ចំណាយ​អស់​ប្រាក់​តិច​ជាង​ការ​គិត​របស់​អ្នក​ទាំង​អស់​គ្នា​ទៅ​ទៀត។​​ប្រសិន​បើ​ការ​លាង​សម្អាត​ដោយ​ទឹក​ទទេពុំ​អាច​ដោះ​ស្រាយ​ ឬ​លាង​សម្អាត​ភាព​កខ្វក់​ទាំង​នោះ​បាន​ទេ។​ អ្នក​ទាំង​អស់​គ្នា​អា​ច​សាក​ល្បង​ប្រើ​ប្រាស់​ទឹក​សម្អាត​ធម្មជាតិ​បាន។​ ខាង​ក្រោម​ជា​វិធីធ្វើ​ទឹក​លាង​សម្អាត​ផ្ទះ​ដោយ​ខ្លួន​ឯង ធ្វើ​ពី​ធម្មជាតិ​១០០%

ដំបូង​យើង​ត្រូវ​មាន​ទឹក​ខ្មេះ ក្រូច និង​ក្រឡ​ថ្ម។ ចិត​ក្រូច​យក​សំបក​ ហើយ​យក​សំបក​ក្រូច​ទៅ​ត្រាំ​ក្នុង​ទឹក​ខ្មេះអោយ​បាន​រយៈពេល​ប្រមាណមួយ​ខែ។ ទឹកខ្មោះ​នឹង​ប្រែ​ទៅ​ជា​ពណ៌ទឹកក្រូច បន្ទាប់​មក​ យក​ទឹកខ្មេះ​ដែល​ត្រាំ​រួច​នោះ​ទៅ​លាយ​ជាមួយទឹក​ធម្មតា​ ទឹកខ្មេះមួយភាគ ទឹកធម្មតាមួយភាគ ជា​ការស្រេច។ ទឹក​នេះ​ អាច​ប្រើ​ជូត​សម្អាត​បាន​ច្រើន​កន្លែង ដូចជា​ចង្រ្កាន បន្ទាប់​ទឹក ការ៉ូ ជញ្ជាំង បង្អួច និង​កញ្ចក់​ថែម​ទៀត​ផង។ វា​មាន​អត្ថប្រយោជន៍​ជាច្រើន ដូច​ជា​មិន​បណ្តាល​អោយ​ស្បែក​អាឡែក​ហ្ស៊ី​ និងមិន​ប៉ះ​ពាល់​ដល់​សួត​នោះ​ទេ។​ ក្រៅ​ពី​ការ​ពារសុខ​ភាព​អ្នក​ទាំង​អស់​គ្នា​ ការ​ប្រើ​ប្រាស់​ទឹក​សម្អាត​ធម្មជាតិនេះ ក៏​អាច​ជួយ​ការពារ​បរិស្ថាន​បាន​យ៉ាង​ច្រើន​ផង​ដែរ​តាម​រយៈការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ដបប្លាស្ទីកដែល​វិចខ្ជប់​សាប៊ូទាំង​នោះ។

from: https://tnaot.com/km/m/detail/article/9228001