Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Eto’o ថាខ្លួនជាកីឡាករអាហ្រ្វិកល្អបំផុត ដែលគ្មាននរណាម្នាក់អាចធ្វើដូច

ខ្សែប្រយុទ្ធ Samuel Eto’o បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាថ្មីម្តងទៀត ក្រោយអះអាងថាខ្លួនឯងជាកីឡាករអាហ្រ្វិកល្អបំផុត ដែលគ្មាននរណាម្នាក់អាចធ្វើដល់កម្រិតគាត់នៅពេលលេងជាកីឡាករបាល់ទាត់ឡើយ។

កាលពីពេលកន្លងទៅអតីតខ្សែប្រយុទ្ធរបស់ក្លិប Barcelona និង Inter រូបនេះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលម្តងរួចមកហើយ ដោយលោកបានអះអាងថាខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាកីឡាករឆ្នើមជាងគេបំផុតលើពិភពលោក។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ លោក Eto’o បាននិយាយប្រាប់សារព័ត៌មាន Goal ថា៖ “ខ្ញុំចង់ក្លាយជាមនុស្សល្អបំផុតមួយ ហើយខ្ញុំចង់ឈរនៅលេខ ១ ក្នុងអាជីពរបស់ខ្ញុំទាំងមូល” ។

លោកបានបន្តទៀតថា៖ “គ្មាននរណាអាចឈ្នះខ្ញុំទេសូម្បីតែ Didier Drogba និង El Hadji Diouf ក៏ដោយ។ កម្រិតលេងបាល់ទាត់របស់ពួកគេនេះយ៉ាងច្រើនគឺស្មើខ្ញុំ ឬក្រោមខ្ញុំផង”។

គួរឱ្យដឹងដែរថា កាលនៅអាជីពជាកីឡាករបាល់ទាត់ លោក Eto’o ធ្លាប់ឈ្នះពានរង្វាន់ធំៗជាមួយក្លិប និងក្រុមជម្រើសជាតិជាច្រើន ដោយរួមមានដូចជា ពានរង្វាន់ Champions League ចំនួន ៤ ដង Spanish Champion ចំនួន ៣ ដង និង Africa Cup ចំនួន ២ ដង ព្រមទាំងធ្លាប់ឈ្នះជាកីឡាករអាហ្រ្វិកលេងល្អចំនួន ៤ លើកផងដែរ,នេះបើយោងតាម៖ Transfermarkt៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Marca

from: https://tnaot.com/km/m/detail/article/9227381