ប្រិយមិត្តប្រាកដជានៅចាំយ៉ាងច្បាស់តារាចម្រៀងប្រចាំផលិតកម្មថោនអ្នកនាង យក់ ឋិតរដ្ឋា ដែលបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ អ្នកនាងយក់ ឋិតរដ្ឋា រំភើបនៅក្នុងជីវិតយ៉ាងខ្លាំងក្រោយក្តីប្រាថ្នារបស់ខ្លួនជាមួយស្វាមីបានជោគជ័យ គឺអ្នកនាងឆ្លុះអេកូកូនក្នុងផ្ទៃជាកូនស្រី។
អ្នកនាង យក់ ឋិតរដ្ឋា បានបញ្ជាក់ថា បើទាំងក្នុងពោះនេះទៀត៣នាក់ហើយ ប៉ុន្តែចុងក្រោយនេះ សប្បាយចិត្តឡើងអត់ដឹង និយាយមិនចង់ចេញព្រោះកូនទី៣នេះ បានសម្រេចពិតប្រាកដ យើងចង់បានកូនស្រី ប៉ុន្តែអារម្មណ៍របស់យើងមួយ បើសិនយើងចង់បានខ្លាំងពេក ខ្លាចមិនបានដូចចិត្ត យើងវាទៅជាខកចិត្តវិញ ដល់ចឹងខ្ញុំធ្វើអារម្មណ៍ឲ្យធម្មតា តែដល់ពេលចេញអេកូមក បានឃើញស្រី យើងសឹងតែអត់ជឿថាបានស្រី»។
ក្រោយពីពពោះបានកូនស្រីដូចបំណងប៉ងប្រាថ្នាអ្នកនាង យក់ ឋិតរដ្ឋា បានលើកយកបទចម្រៀងចាស់ៗរបស់ខ្លួនមកច្រៀងឡើងវិញ ដើម្បីជូនដល់អ្នកគាំទ្រ ក្នុងនោះមានដូចជាបទ “ភ្លើង” ជាដើម៕
អត្ថបទដោយ៖ លក្ខិណា