
ក្រុមតារាចម្រៀង TWICE បន្តការរាប់ថយក្រោយនៃការត្រលប់មកវិញជាមួយអាល់ប៊ុមថ្មី ដែលមានចំណងជើងថា “More & More” ។
នៅថ្ងៃទី១៨ ខែឧសភានេះ ផលិតកម្ម JYP Entertainment បានបង្ហាញបញ្ជីបទចម្រៀងក្នុងអាល់ប៊ុមតូចទី៩ “More & More” ។ ក្នុងបញ្ជីបទចម្រៀង នៃអាល់ប៊ុមថ្មីនេះ មានបទចម្រៀងសរុបចំនួន ៧បទ ដែលត្រូវបានតែងនិពន្ធ និងសហការជាមួយ ក្រុម all-star រួមទាំងលោក J.Y.Park ក្រុម R&B ក្រុមតារាចម្រៀង BIBI ផលិតករជនជាតិអង់គ្លេស Uzoechi ‘MNEK’ Emenike តារាចម្រៀងជនជាតិអាមេរិក Justin Tranter និង Julia Michaels និងតារាចម្រៀងជនជាតិស៊ុយអែត Zara Larsson ។
ចំពោះបទចម្រៀងនៅក្នុងអាល់ប៊ុមថ្មីនេះមានសមាជិកក្នុងក្រុមគឺកញ្ញា Nayeon តែងនិពន្ធ និងសរសេរទំនុកច្រៀងក្នុងបទ “Make Me Go” រីឯកញ្ញា Jungyeon និងកញ្ញា Chaeyoung វិញក៏បានសរសេរនូវទំនុកច្រៀងនៅក្នុងបទ “Sweet Summer Day” ផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop