Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមចម្រៀងស្រីស្អាត BLACKPINK របស់កូរ៉េ នឹងវិលមកជួបសាធារណជននៅខែមិថុនានេះ

ក្រុមចម្រៀងស្រី BLACKPINK ដ៏ល្បីរបស់កូរ៉េ ត្រូវបានផលិតកម្ម​ YG បានប្រកាសថា ក្រុម BLACKPINK នឹងវិលត្រលប់មកជួបសាធារណជនវិញនៅខែមិថុនា។ ការប្រកាសត្រឡប់មកវិញនេះ គឺជាដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់ក្រុម BLACKPINK។ ស្របពេលជាមួយគ្នានេះ ផលិតកម្ម​ YG ក៏មានដំណឹងអាក្រក់សម្រាប់អ្នកគាំទ្រផងដែរ ដោយអ្នកគាំទ្រ អាចនឹងត្រូវរង់ចាំរហូតដល់ខែកញ្ញា សម្រាប់អាល់ប៊ុមពេញលេញរបស់ក្រុមមួយនេះ។

រូបតំណាង

ថ្មីៗនេះ ផលិតកម្ម YG Entertainment បានបង្ហោះសារមួយដែលទាក់ទងនឹងអាល់ប៊ុមពេញលេញរបស់ BLACKPINK។ ចំពោះការបង្ហោះសារនេះ ខាងផលិតកម្ម YG បានពន្យល់ថា បច្ចុប្បន្ននេះ ក្រុមចម្រៀងក្មេងស្រី BLACKPINK បានបញ្ចប់ការថតបទចម្រៀងថ្មីជាង ១០បទ សម្រាប់អាល់ប៊ុមពេញលេញដំបូងរបស់ពួកគេ ហើយពួកគេនឹងចេញបទចម្រៀងជាលើកដំបូងនៅក្នុងខែមិថុនា រួចបន្ទាប់មក ពួកគេនឹងចេញបទថ្មីបន្តបន្ទាប់ទៀតនៅខែកក្កដា ឬខែសីហា។

រូបតំណាង

ជាមួយនឹងដំណឹងនេះ អ្នកគាំទ្រ នឹងត្រូវរង់ចាំបទចម្រៀងរបស់ក្រុមមួយនេះ ចេញម្តងមួយៗរហូតទាល់តែអស់ ទើបអាល់ប៊ុមពេញលេញរបស់ពួកគេ អាចត្រូវបានប្រកាសចេញជាផ្លូវការ នៅក្នុងខែកញ្ញា។ ខណៈពេលដែលត្រូវរង់ចាំរហូតដល់ខែកញ្ញាសម្រាប់ការចេញនូវអាល់ប៊ុមពេញលេញនេះ អ្នកគាំទ្រ គឺអាចទទួលបានបទចម្រៀងខ្លះរបស់ពួកគេនៅខែមិថុនានិងខែកក្កដា។

ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន

ប្រភព៖ Allkpop

from: https://tnaot.com/km/m/detail/article/9227116