ការបោះជំហានទៅមុខវាគឺជាគោលដៅមួយដែលតារាសម្តែងនីមួយៗត្រូវមានការបត់បែន និងផ្លាស់ប្តូរក៏ដូចជាស្វែងរកនូវអ្វីដែលថ្មីសម្រាប់ពួកគេ។ តួយ៉ាងបើយើងក្រឡេកមកមើលតារាសម្តែងស្រីទាំងអស់នេះវិញ ពួកគេបានធ្វើការផ្លាស់ប្តូរទ្រនំដែលខ្លួនធ្លាប់ធ្វើការជាមួយ ដើម្បីស្វែងរកកន្លែងថ្មី និងវិវឌ្ឍន៍ខ្លួនរបស់ពួកគេ។ ខាងក្រោមនេះអ្នកទាំងអស់គ្នានឹងបានជ្រាបថា តារាសម្តែងស្រីរូបណាខ្លះដែលបានសម្រេចចិត្តដើរចេញពីទូរទស្សន៍ថៃប៉ុស្តិលេខ៣។
១. Ice Amena
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ប្រភពសារព័ត៌មានថៃបានរាយការណ៍ឲ្យដឹងថា Ice Amena បានចាកចេញពីទូរទស្សន៍ថៃប៉ុស្តិលេខ៣។ ចំពោះការចាកចេញនេះផងដែរកញ្ញាបានត្រៀមសម្តែងរឿងភាគទូរទស្សន៍ថ្មីដែលមានចំណងជើងថា “Phariya” របស់ទូរទស្សន៍ថៃប៉ុស្តិលេខ ៨។
២. Richy Oranate
ក្រោយពីបានបញ្ចប់កុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ៣ នៅដើមឆ្នាំ ២០២០ Richy Oranate បានប្រែក្លាយខ្លួនជាតារាសម្តែង ឯករាជ្យដោយមិនមានចុះកុងត្រាជាមួយប៉ុស្តិទូរទស្សន៍ណាមួយឡើយ។ បច្ចុប្បន្នកញ្ញាកំពុងសម្តែងក្នុងរឿងភាគទូរទស្សន៍ថ្មីដែលមានចំណងជើងថា “Kor Kerd Mai Klai Klai Ter” សម្តែងរួមគ្នាជាមួយ Aff Taksaorn និង Tor Thanapob ។
៣. Yard Yardthip
Yard Yardthip បានបញ្ចប់កុងត្រារបស់ខ្លួនជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ ៣ កាលពីដើមឆ្នាំ ២០១៩។ ថ្មីៗនេះកញ្ញាបានប្រែក្លាយខ្លួនជាតារាសម្តែងឯករាជ្យមួយរូបដូចទៅនឹងតារាស្រីដទៃៗទៀតផងដែរ។ ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញានឹងមានរឿងភាគថ្មីមួយមានចំណងជើងថា “Fai Sin Chua”។
៤. Mint Natwara
Mint Natwara បានក្លាយខ្លួនជាតារាសម្តែងឯករាជ្យមួយរូប បន្ទាប់ពីបានបញ្ចប់កុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិលេខ៣ នៅខែមីនា ឆ្នាំ ២០១៩ ។ ឆ្នាំនេះកញ្ញានឹងមានរឿងភាគថ្មីមួយនៅក្នុងទូរទស្សន៍ថៃប៉ុស្តិលេខ៨ ដែលមានចំណងជើងថា “Poot Ratikarn”។
៥. Aom Sushar
រីឯ Aom Sushar វិញបានចាកចេញពីទូរទស្សន៍ថៃប៉ុស្តិលេខ ៣ នៅចុងឆ្នាំ ២០១៨ ហើយកញ្ញាបានផ្លាស់ប្តូរខ្លួនទៅជាតារាសម្តែងឯករាជ្យមួយរូបផងដែរ។ សម្រាប់ឆ្នាំនេះកញ្ញានឹងមានរឿងភាគទូរទស្សន៍ថ្មីចំនួន ៤ ដែលត្រូវសម្តែងមានដូចជារឿង “Boss & Me”, “Dtaem Rak”, “Girl 2K”, និង “២០ ៣០ ៤០”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update