
តារាប្រុស៤រូបរបស់ប៉ុស្តិ៍លេខ៣ថៃ វ័យក្មេងទេ តែទេពកោសល្យនិងប្រជាប្រិយភាពខ្ពស់ហួសស្មាន
នុងចំណោមតារាប្រុសថៃទាំង៤នាក់នេះ ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់ហើយ ព្រោះពួកគេសុទ្ធតែជាគ្រាប់ពេជ្រទឹកល្អរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។
ទោះបីជាតារាជំនាន់ក្រោយ ថែមទាំងមានវ័យនៅក្មេងពិតមែន តែសមត្ថភាព កោសល្យសម្ដែងរបស់តារាប្រុសទាំង ៤នេះ ពិតជាមិនអន់ចាញ់រៀមច្បងមុនៗប៉ុន្មានឡើយ ដោយប្រើរយៈពេលមិនប៉ុន្មានផង ក៏អាចប្រមូលយកប្រជាប្រិយភាព ពាក្យកោតសរសើរបានយ៉ាងក្រាស់ក្រែលពីអ្នកគាំទ្រ រហូតបច្ចុប្បន្នពួកគេបានក្លាយជាអាយដល ក្នុងដួងចិត្តអ្នកគាំទ្រជាច្រើនស្ទើរគ្រប់វ័យ។
តើតារាប្រុសថៃទាំង៤ដួងនោះ មាននរណាខ្លះ? សូមទស្សនាដូចខាងក្រោម៖
១. តារាសម្ដែង Pon Nawasch
ជាតារាវ័យក្មេងជំនាន់ក្រោយទេ តែពេលនេះ Pon Nawasch បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញខ្លាំង ហ្វេនណាក៏ស្គាល់ច្បាស់ បន្ទាប់ពីលោកបានសាងស្នាដៃក្នុងរឿង «ត្រាបាបពណ៌ស៊ីជម្ពូ» ជាមួយតារាស្រីនាង Bua Nalinthip។ ដោយសារតែទេពកោសល្យខ្ពស់ Pon បានលេចមុខក្នុងរឿងភាគល្បីៗជាបន្តបន្ទាប់ ហើយថ្មីៗនេះលោកក៏មានស្នាដៃថ្មីមួយទៀតគឺរឿង «Fak Fah Kiridao»។
២. តារាសម្ដែង Inn Sarin
Inn Sarin ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា នៅពេលដែលលោកសម្តែងក្នុងរឿង «Thong Aek Mor Yah Tah Chalong » ។ យ៉ីអ៊ុនកំពុងតែឡើងស្រាប់ ក្នុងពេលថ្មីៗនេះ លោកបានសម្តែងក្នុងរឿងភាគទូរទស្សន៍ថ្មីមួយទៀតគឺ «Fak Fah Kiridao» ជាមួយ Pon Nawasch និង Namwhan Phulita។
៣. តារាសម្ដែង Masu Junyangdikul
Masu Junyangdikul ក៏ជាតារាប្រុសវ័យក្មេងមួយរូបទៀត ដែលកំពុងតែលេចធ្លោខ្លាំងក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។ នៅក្នុងឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០នេះ Masu បានបង្ហាញខ្លួននៅក្នុងរឿងភាគទូរទស្សន៍ជាច្រើន ក្នុងនោះរួមមានរឿង «Lub Luang Jai, My Love From Another Star, Dao Lhong Fah, និងរឿង Pom Arthun»។
៤. តារាសម្ដែង August Vachiravit
ប្រជាប្រិយភាពបានរីកសុះសាយកាន់តែខ្លាំង ក្រោយពេល August Vachiravit បានសម្ដែងជាតួអង្គ Asee នៅក្នុងរឿងភាគដ៏ល្បីល្បាញមួយគឺរឿង «អន្លង់កម្ម»។ មកដល់ឆ្នាំនេះ តារាប្រុសវ័យក្មេងខាងលើ មានឱកាសទទួលបានខ្សែភាពយន្តថ្មីបន្ថែមគឺរឿង «Pee Nak 2» និងរឿងភាគថ្មីចំនួន២បន្ថែមទៀតគឺរឿង «Duang Baeb Nee Mai Mee Ju» និង « Mae Krua Kon Mai»៕